Thursday, September 4, 2014

លោក លី សារី ថ្លែងថា មន្ទីរសុរិយោដីខេត្ត នៅមានបញ្ហាប្រឈមច្រើន ក្នុងការអនុវត្តន៍ ការងារជំនាញ

 បន្ទាយមានជ័យៈ លោក លី សារី ប្រធានមន្ទីរសុរិយោដី ខេត្តបន្ទាយមានជ័យ បានថ្លែងថា មន្ទីរនៅមាន បញ្ហាប្រឈមច្រើន ក្នុងការអនុវត្តន៍ការងារជំនាញ និងចំនួននៃវិវាទដីធ្លី នៅមានច្រើនមិនទាន់ដោះ ស្រាយ  ។ លោកថ្លែងបែបនេះ ក្នុងឱកាសតែងតាំងលោក រ៉ូ បូរ៉ា ជា អនុប្រធានមន្ទីរមួយរូបបន្ថែម និង ធ្វើការកែសម្រួល តួនាទីមន្រ្តី ៣រូបទៀត ក្រោមវត្តមានលោក គោ ស៊ុមសារឿត អភិបាល នៃគណៈអភិ បាលខេត្ត កាលពីរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤ នៅឯសាលប្រជុំមន្ទីរ ។
លោក លី សារី បានលើកឡើង ពីការលំបាកក្នុងការណាត់ជួបជាមួយម្ចាស់ក្បាលដីរបស់មន្ត្រី ការ បញ្ជាក់ពីទិន្នន័យក្បាលដី ព្រំដីមិនច្បាស់លាស់ ដែលជាហេតុ ធ្វើឲ្យយុទ្ធនាការ នៃការចុះវាស់វែងដីធ្លី ដើម្បីចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ មានការយឺតយ៉ាវ មួយវិញទៀត មន្ទីរមានការខ្វះធនធាន មនុស្ស សម្រាប់ការងារជំនាញ ហើយមន្ត្រីខ្លះកម្រិតនៃការយល់ដឹង នៅមានកម្រិត ។
ជាមួយនឹងការជំនាញបច្ចេកទេស មន្ទីរមានការខ្វះខាតឧបករណ៍សម្ភារៈ មធ្យោបាយ និងថវិកា ក្នុងការ ចុះបំពេញ បេសកកម្មនានា ។ លោកបានលើកទៀតថា បច្ចុប្បន្នខេត្តបន្ទាយមានជ័យ មានការរីក ចម្រើនខ្លាំងផ្នែកសំណង់អគារ ដូច្នេះមានសំណង់ជាច្រើន បានសាងសង់ដោយគ្មានច្បាប់ និងមិនចូល រួមសហការជាមួយមន្ទីរជំនាញ ហើយសំណង់ខ្លះ បានសាងសង់ ដោយមិនអនុវត្ត តាមស្តង់ដារបច្ចេក ទេស ៕