Thursday, September 4, 2014

ពលរដ្ឋខ្មែរ៧នាក់ ត្រូវដោះលែង នៅប្រទេស ប្រ៊ុយណេ

ភ្នំពេញ ៖ ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេស ប្រ៊ុយណេ បានជួយអន្តរាគមន៍ ដោះលែងពលរដ្ឋខ្មែរ៧នាក់ ដែលមានទោសពីបទចូល ប្រទេសប្រ៊ុយណេដោយខុសច្បាប់ នាពេលកន្លងមក។
លិខិតរបស់លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួល បាននៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៤នេះ បានឲ្យដឹងថា ពលរដ្ឋទាំង៧នាក់នោះ ត្រូវបានឃាត់ខ្លួននៅពេល ពួកគេកំពុងធ្វើការជាកម្មករនេសាទលើកទូកនេសាទថៃ ហើយអាជ្ញាធរប្រ៊ុយណេបានឃាត់ទូកនេសាទនេះ ខណៈដែលកំពុងធ្វើសកម្មភាពនេសាទ ខុសច្បាប់ក្នុងដែនទឹកប្រទេសប្រ៊ុយណេ។
ប្រភពខាងលើបន្តថា ដោយពលរដ្ឋទាំងនោះ ពុំមានលិខិតឆ្លងដែនស្ថានទូតកម្ពុជាបានចេញលិខិតបើក ផ្លូវដើម្បី បញ្ជូនពួកគេត្រឡប់មកកម្ពុជាវិញ។ទន្ទឹមនេះ កាកបាទក្រហមកម្ពុជា បានជួយឧបត្ថម្ភសោយ ហ៊ុយធ្វើដំណើរ ដល់ពួកគាត់ទាំងអស់ ដែលគ្រោងនឹងមកដល់មាតុប្រទេសវិញនាពេលខាងមុខ៕