Wednesday, September 17, 2014

ធីការិនី​ សុខ ​សោម៉ាវត្តី ​បើក​រថយន្ត​បុក​ម៉ូតូ ​ដួល​បែក​ពពុះ​មាត់​













ភ្នំពេញ៖ រវល់​តែ​និយាយ​ទូរ​ស័ព្ទ​ពិធី​ការិនី ​សុខ ​សោម៉ាវត្តី​ បើក​រថយន្ត​បុក​ម៉ូតូ​​មួយ​គ្រឿង​ពី​ក្រោយ​ បណ្តាល​ឲ្យ​ដួល​រង​របួស​ធ្ងន់​ម្នាក់​ និង​ស្រាល​ម្នាក់​ កាល​ពី​វេលា​ម៉ោង​១០ ​និង​៥០​នាទី​ យប់​ថ្ងៃ​ទី​១៧​ ខែ​កញ្ញា ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤​ មុខ​វត្ត​ជម្ពូរវន្ត​ ភូមិ​ជម្ពូរវន្ត​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាកអេស្កាឡែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB 2112 បើកបរដោយពិធីការិនី ទូរ​ទស្សន៍បាយ័ន សុខ សោម៉ាវត្តី ដែល​គេស្គាល់ថា ជាកូនប្រុសារបស់លោកអតីតស្នងការ ទូច ណារ័ត្ន និងមានប្តីឈ្មោះ ទូច ដាណារ៉ា ហៅពេជ្រ រួមដំណើរជាមួយប្អូនស្រីម្នាក់ ទិសដៅ​ពី​កើតទៅលិច ​ស្រប​គ្នាជាមួយម៉ូតូស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL 6785 ជិះគ្នា ២នាក់ និងមានរ៉ឺម៉កដឹកប្រេងម៉ាស៊ីនខ្មៅ ដែលទើបនឹងត្រឡប់មកពី​ទិញ​ប្រេងម៉ាស៊ីនខ្មៅ ខណៈមកដល់ចំណុចខាងលើ អ្នកបើកបរ ជាពិធីការិនីរូបនោះ រវល់តែនិយាយទូរស័ព្ទ បានបើករថយន្តទៅបុកពីក្រោយម៉ូតូ ដួលបោកទៅខាងឆ្វេង​រថយន្ត ធ្វើឲ្យអ្នក​បើកម៉ូតូដួលទ្រពលើកញ្ចក់ម៉ូតូ បាក់កញ្ចក់​ដួលរលាត់ដៃ រលាត់ជើង ចំណែកអ្នករួមដំណើរជាមួយ រងរបួសរបួសស្រាល ។
ក្រោយពេលកើតហេតុ អ្នកឃើញហេតុការណ៍បានឲ្យដឹងថា អ្នកជិះម៉ូតូទាំង ២នាក់ អាចដើរបាន រងរបួសស្រាលទេ ហើយប្អូនស្រីរបស់​ពិធីការិនី ចុះពីលើរថយន្ត​យក​លុយ១០ដុល្លារ ទៅឲ្យជនរងគ្រោះ តែជនរងគ្រោះមិនព្រមយក ត្រូវបាននារីជាប្អូនស្រីនោះនិយាយថា បុករលាត់ដៃ​រលាត់ជើងតិចតួចសោះ មិនព្រមយក ១០ដុល្លារទេ បែរជាធ្វើពុតជាឈឺធ្ងន់ទៅវិញ ។
ព័ត៌មានលម្អិត សូមរង់ចាំអានលើទំព័រកាសែត នគរធំ ៕