Sunday, September 14, 2014

ផឹក​ស្រា​កែវ​ធំ​ជាង​គេ​ដើម្បី​បំបែក​កំណត់ត្រា​ហ្គី​ណេ​ស​ពិភពលោក

M13-09-14-o-full
បុរស​ជា​ជនជាតិ​អាល្លឺម៉ង់​ម្នាក់​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដោយសារ​គាត់​មាន​សមត្ថភាព​ប្រើ​ដៃ​កាន់​កែវ​ ស្រា​ជាច្រើន​ដើម្បី​ជាប់​ឈ្មោះ ក្នុង​សៀវភៅ កំណត់ត្រា​ហ្គី​ណេ​ស​ពិភពលោក​ជា​មនុស្ស ដែល​អាច​កាន់​កែវ​ស្រា​ធំៗ ច្រើន​ជាងគេ​លើ​ពិភពលោក។
តាម​ប្រភពសារព័ត៌មាន Asiantown បាន​ឲ្យ​ដឹង​ថា បុរស​អាល្លឺម៉ង់​នេះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ Oliver Struempfelបាន​បំបែក​កំណត់ត្រា​ពិភពលោក ក្នុង​ការ​កាន់ កែវ​ធំៗ ដោយ​បាន​ដាក់​ស្រា​បៀរ​ពេញ​កែវ មិន​ឲ្យ​កំពប់​ឡើយ ហើយ​គាត់​អាច​កាន់​បាន​ទៅដល់​២៧​កែវ និង​អាច​ដើរ​ដោយ​កាន់​កែវ មាន​ទឹក​ស្រា​បៀរ​ទាំងនោះ ដើរ​បាន​ចម្ងាយ រហូត ៤០ ម៉ែត្រ ផងដែរ។
ក្នុង​នោះដែរ គាត់​បាន ​បញ្ជាក់​ពី​មូលហេតុ​ដែល​អាច​ឲ្យ​គាត់ កាន់​បាន​កែវ​ច្រើន​យ៉ាងនេះ គឺ​ដោយ​បាន​ធ្វើ​ការងារ ​ដោយ​ការ​កាន់​កែវ ស្រា​បៀរ​ធំៗ​បែបនេះ អស់​រយៈ​ជាង ១៧​ឆ្នាំ ក្នុង​ពិធី​ប្រពៃណី ស្រា​បៀរ Gillemoos នៅ​អាល្លឺម៉ង់​៕