Sunday, September 7, 2014

មន្ទីរកសិកម្ម ខេត្តកំពង់ធំ បើកយុទ្ធនាការ ចាក់ថ្នាំបង្ការ សត្វពាហនៈ នៅស្រុកបារាយណ៍

កំពង់ធំៈ នៅថ្ងៃទី៦ខែកញ្ញា ឆ្នាំ២០១៤ មន្ទីរកសិកម្មខេត្តកំពង់ធំ បានបើកយុទ្ធនាការ ចាក់ថ្នាំបង្ការ សត្វពាហន: នៅស្រុកបារាយណ៏ខេត្តកំពង់ធំ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមាន លោក អ៊ុត សំអន អភិបាល នៃគណៈ អភិបាល ខេត្តកំពង់ធំ ។
លោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្ម និងលោកប្រធានការិយាល័យ បសុព្យាបាលខេត្តកំពង់ធំ បានលើកឡើង ថា ដោយមានការចង្អុលបង្ហាញពីថ្នាកដឹកនាំខេត្ត ក្រសួង ជារៀងរាល់ឆ្នាំមន្ទីរ និងការិយាល័យជំនាញ តែងបាន យកចិត្តទុកដាក់ជំរុញអោយមន្ត្រីររបស់ខ្លួនពិសេស មន្ត្រីពេទ្យភូមិ ចុះស្រាវជ្រាវនៅតាម ភូមិ  ដើម្បីក្ដាប់បាន ពី សុខភាពសត្វ គោ ក្របី និងសត្វផ្សេងៗទៀត ក្នុងគោលបំណងចុះចាក់ថ្នាំ និងព្យាបាលអោយទាន់ពេលវេលា ដើម្បីកុំអោយឆ្លងទៅសត្វផ្សេងៗទៀត។
លោកបន្តទៀតថា ការចាក់ថ្នាំបង្ការនៅពេលនេះ គឺជំនាញបានកំណត់យក ១. ទីតាំងគោលដៅសត្វគោ ក្របី ងាយរងគ្រោះនិង កំពង់ជួប បញ្ហាជម្ងឺច្រើន . ២. តាមសំណូមពរពីអាជ្ញាធរ ប្រជាពលរដ្ឋ  និងពេទ្យសត្វភូមិ   ជាក់ស្តែថ្ងៃនេះយុទ្ធនាការចាក់ថ្នាំបង្ការសត្វពាហន: សត្វគោ ក្របី  របស់ប្រជាពលរដ្ឋមកពីភូមិ ទួលដំណាក់  និងភូមិចុងដូង ស្ថិតក្នុងឃុំចុងដូងស្រុកបារាយណ៏ ។
លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានលើកឡើងថា សត្វគោ ក្របី គឺជាកំលាំងអូសទាញយ៉ាងសំខាន់ របស់ប្រជាពលរដ្ឋ កម្ពុជា នៅក្នុងវិស័យកសិកម្ម និងជាអាហាយ៉ាងសំខាន់ សំរាប់មនុស្សយើងផងដែរ  ។     
ចុងក្រោយលោក អ៊ុត សំអន  និងសហការី ក៏បានចែកជូន នូវ ពូជស្មៅ ឃីង ក្រាស់ .ផ្ទាំងរូបភាព . កូនសៀវភៅ ឯកសារខ្លី ណែណាំ ពីប្រយោជន៏នៃការគារពារ ជម្ងឺឆ្លងសត្វ និង ផ្នាំលាប ប្លឺមេទីឡែនជូនប្រជាកសិករផងដែរ៕