Sunday, September 28, 2014

មានការរិះគន់ថា ក្រុមអ្នកតវ៉ានៅ បឹងកក់ ខ្ជះខ្ជាយ បំផ្លាញកម្លាំង ញើសឈាមម្ចាស់ជំនួយ

ភ្នំពេញ៖ ក្តីអាណិតអាសូរដោយការមើលឃើញ ការស្រែក តវ៉ាស្ទើររាល់ថ្ងៃយ៉ាងត្រដាប់ត្រដួសពេលខ្លះ ក៏ប៉ះជាមួយ  អាជ្ញាធររហែកខោអាវ ក្នុងការទាមទារដីធ្លីរបស់ក្រុមស្រ្តីនៅបឹងកក់នោះ ប្រជាពលរដ្ឋខ្មែរទាំងក្នុង និង ក្រៅប្រទេស  តែងបានបរិច្ចាគនូវអំណោយផ្សេងៗ មានដូចជាអង្ករ និងគ្រឿងឧបភោគ បរិភោគនានា ដើម្បីទ្រទ្រង់ដល់ការរស់ នៅរបស់ក្រុមអ្នកតវ៉ា ដែលដឹកនាំដោយអ្នកស្រី ទេព វណ្ណី និង យោម បុប្ផា។ អំណោយទាំងអស់នេះ សុទ្ធសឹង កើតចេញពីកម្លាំងញើសឈាមរបស់សប្បុរសជន ដែលមានទឹកចិត្តសប្បុរសធម៌ តែព្រោះទឹកភ្លៀងដ៏ច្រើនក្រាស់ ក្រែលកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤ បានធ្វើឲ្យអង្ករ ដែលស្តុកទុកនៅក្នុងសហគមន៍អ្នកភូមិបឹងកក់ជាច្រើន ការ៉ុងត្រូវលិចហើយស្អុយខូចអស់ ដោយគ្មានការដឹកជញ្ជូនទុកដាក់ឲ្យផុតពីទឹកជន់លិចនេះឡើយ។
ការទុកឲ្យអង្ករលិចទឹក ហើយបែរជាទៅប្រឹងជំទែងស្រែកមុខកាមេរ៉ារអ៊ូរទាំរបស់អ្នកតវ៉ានៅបឹងកកនេះ បានធ្វើឲ្យ  សាធារណមតិមួយចំនួន ហៅថា ជាការខ្ជះខ្ជាយរបស់ក្រុមអ្នកតវ៉ា មិនស្តាយស្រណោះចំពោះទឹកចិត្ត និង កម្លាំង ញើសឈាមរបស់ម្ចាស់ជំនួយ។
ក្រុមអ្នកតវ៉ា បានលើកឡើងថា ជំនន់ទឹកភ្លៀងកណ្តាលរាជធានីភ្នំពេញ កាលពីម្សិលមិញ លិចស្ទើរគ្រប់ទីកន្លែង  ជាក់ស្តែងដូចនៅតំបន់ផ្សារកណ្តាល គឺលិចជ្រៅជាងគេ ប្រសិនបើប្រជាពលរដ្ឋរស់នៅក្នុងតំបន់ផ្សារកណ្តាលពួក គាត់បណ្តែតបណ្តោយដូចក្រុមអ្នកតវ៉ានៅបឹងកក់នោះ ទំនិញរបស់របរនៅក្នុងផ្ទះរបស់ពួកគាត់នឹងខូចខាតខ្ទេចខ្ទី ជាមិនខាន។
ក្រោយពីការទុកអង្ករត្រាំក្នុងទឹកឲ្យហើមស្អុយនៅក្នុងទឹកហើយនោះ ក្រុមអ្នកយកការតវ៉ាធ្វើជាដើមទុននេះ ក៏ចាប់ ផ្តើមនាំគ្នាយកអង្ករមកចាក់នៅមុខសាលារាជធានីទៀតហើយនៅព្រឹកថ្ងៃចន្ទ ទី២៩ ខែកញ្ញានេះ ដើម្បីទាមទារឲ្យ  សាលារាជធានីចេញសងថ្លៃខូចខាតរបស់ពួកគេ។
មានសំណួរសួរថា តើមានតែក្រុមអ្នកតវ៉ានៅបឹងកក់ទេឬ ដែលជួបផលលំបាកដោយសារទឹកលិចនេះ? ហេតុអ្វីក៏  គ្មានពលរដ្ឋដទៃគេធ្វើដូចក្រុមនេះផងទៅ?
ក្រោយចោទជាសំណួរ ក្រុមអ្នកដែលមើលទៅទាស់ភ្នែកហួសនឹងសកម្មភាពក្រុម ទេព វណ្ណី ក៏បានឆ្លើយដែរថា  ព្រោះប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញដទៃទៀត អត់មានអាជីពធ្វើបាតុកម្មតវ៉ាស្វែងរកជំនួយផ្គត់ផ្គង់ជីវភាពនោះទេ  ដោយឡែកក្រុមទេព វណ្ណី និង យោម បុប្ផា អត់មានអាជីវពអ្វីផ្សេង ក្រៅពីអាជីពតវ៉ាស្វែងរកការទ្រទ្រង់ដល់ការរស់  នៅរបស់ខ្លួន មិនបាចទៅធ្វើការហូរញើសលំបាកកាយដូចពលរដ្ឋដទៃនោះឡើយ។
ខាងក្រោមនេះ គឺមតិយោបល់មួយចំនួនរបស់ក្រុមអ្នករិះគន់ ដែលមជ្ឈមណ្ឌលដកស្រង់ចេញពីបណ្តាញសង្គមហ្វេ សប៊ុក៖