កូឡាឡាំពួៈ នៅថ្ងៃអាទិត្យនេះ ក្រុមហ៊ុនជើងហោះហើរ ម៉ាឡេស៊ី បានចេញសេចក្តីប្រកាសព័ត៌មានថា យន្តហោះ MH198 ដែលធ្វើដំណើរពីទីក្រុង កូឡាឡាំពួ ទៅកាន់ Hyderabad ប្រទេសឥណ្ឌា កាលពីម៉ោង ១០ និង ២០ នាទី យប់មិញនេះ បានត្រលប់មកក្រោយវិញដោយសារតែ រអាក់រអួលផ្នែក អាកាសយានិក។ វាត្រូវបានច្រានចោលទាំងស្រុង ពាក្យចអាម៉ារាម នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលថា យន្តហោះនេះ ត្រូវភ្លើងឆេះ។ទោះជាយ៉ាងណាក្តី យើងមានភាពប្រុងប្រយ័ត្នខ្ពស់ ដូច្នេះហើយទើបយើងសម្រេចចិត្ត បកក្រោយវិញ។»
យន្តហោះនេះ បានត្រលប់មកដល់ ព្រលានយន្តហោះកូឡាឡាំពួ វិញនៅម៉ោង ២ និង ១ នាទី រម្លងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ចំណែកឯ អ្នកធើ្វដំណើរ និង យានិក ចុះពីយន្តហោះវិញដោយសុវត្ថិភាព និង ត្រូវបាន សម្រាកនៅសណ្ឋាគារក្បែរនោះ។
យោងតាមសេចក្តីប្រកាសព័ត៌មានខាង បានបញ្ជាក់ថា យន្តហោះ MH198 ត្រូវកែប្រែកាលវិភាគហោះហើរទៅជា MH198D វិញ ដែលចេញដំណើរ ពីទីក្រុង កូឡាឡាំពួ នៅ ម៉ោង ១២ ថ្ងៃត្រង់នេះ និង ទៅដល់ ទីក្រុង Hyderabad ប្រហែលជាម៉ោង ១៣ និង ៣៥ នាទីយប់ ម៉ោងក្នុងតំបន់៕
