Wednesday, September 17, 2014

គណៈកម្មការទី៧ រដ្ឋសភា និងក្រសួងអប់រំ នឹងរៀបចំសិក្ខា សាលារួមគ្នា

ភ្នំពេញ ៖ គណៈកម្មការទី៧ នៃរដ្ឋសភាដឹកនាំដោយ លោក យ៉ែម ប៉ុញ្ញាឬទ្ធ និងក្រសួងអប់រំ ដឹកនាំដោយ លោក ហង់ ជួនណារ៉ុន នឹងរៀបចំសិក្ខារួមគ្នា មួយនៅថ្ងៃខាងមុខផ្ដោតទៅ លើ កំណែទម្រង់វិស័យអប់រំ របស់រាជរដ្ឋាភិបាល ដដែលបន្ទាប់ពីភាគីទាំងពីរ បានបញ្ចប់វេទិកា សួរឆ្លើយនៅល្ងាចថ្ងៃពុធ ទី១៧ខែកញ្ញាឆ្នាំ២០១៤នេះ។
ថ្លែងនៅចំពោះមុខអ្នកកាសែត លោក យ៉ែម បុញ្ញាឬទ្ធ បញ្ជាក់ថា " ខ្ញុំបានជួបពិគ្រោះយោបល់ ជា មួយឯកឧត្តម រដ្ឋមន្ត្រីដែរ ! ថាយើងនឹងរៀបចំសិក្ខាសាលានៅរដ្ឋសភាដើម្បីបំភ្លឺជា ទូទៅ បន្ថែមទៀត"។
លោក យ៉ែម បុញ្ញាឬទ្ធ ក៏បានគាំទ្រការប្រឡង់បាក់ឌុបលើកទី២ ប៉ុន្តែលោកបានស្នើសុំឲ្យការ ប្រឡងនេះមានផែនការ ជាក់លាក់ពីដើមទីដើម្បីឲ្យសិស្សត្រៀមលក្ខណៈក្នុងការប្រឡង។ លោកបានបន្ថែមថា " សម្រាប់ឆ្នាំនេះយើងមានការសោក ស្ដាយដែល មិនបានជូនដំណឹងទុកជាមុនថា និងមានការប្រឡងជាលើកទី២ លុះដល់ពេលធ្លាក់បានយើង ជូនដំណឹងថាមានការប្រឡងជាលើកទី២"។
សូមបញ្ជាក់ថា នៅក្នុងវេទិកាសួរឆ្លើយរវាងលោកយ៉ែម ប៉ុញ្ញាឬទ្ធ និង លោក ហង់ ជួន ណារ៉ុន រៀបចំឡើងក្នុងបរិយាកាសមួយល្អ ពោលគឺភាគីទាំងពីរបានធ្វើសន្និសីទកាសែតរួមគ្នា៕