ភ្នំពេញៈ នៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤ ទុសេខ្សែភ្លើង នៅលើបង្គោលភ្លើង ស្ថិតនៅ តាមបណ្តោយផ្លូវលេខ ៩៥ កែងផ្លូវលេខ៤២៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។
ប្រភព័ត៌មានបានឲ្យដឹងថា ក្រោយពីមានការទុស្សេខ្សែភ្លើងខាងលើ ភ្លាមៗនោះក៏មានមន្ត្រីខាងអគ្គិសនី ចុះមកផ្តាច់ភ្លើង ហើយកម្លាំងពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ បានមកជួយ អន្តរាគម ដោយយក បំពង់បាញ់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ បម្រាណជាង១៥នាទី ក៏រលត់ទៅវិញទៅ ។
ហេតុការណ៍នេះបានធ្វើឲ្យប្រជាពលរដ្ឋ នៅក្នុងតំបន់នោះ មានការផ្អើលឆោរឡោ ខ្លាច ការឆេះរាលដាល ទៅដល់ផ្ទះរបស់ពួកគាត់៕





