ភ្នំពេញ៖ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន លោក សាយ សំអាល់ នឹងនិយាយពី គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង ដីសម្បទានសេដ្ឋកិច្ច និងការបន្តពង្រឹង ប្រសិទ្ធភាពលើការងារ គ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច នៅក្នុងសន្និសីទកាសែត នៅថ្ងៃចន្ទ ទី២៩ ខែ កញ្ញា ឆ្នាំ ២០១៤ វេលាម៉ោង ១ កន្លះនៅ ទីស្ដីការក្រសួង។
យោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់ក្រសួងបរិស្ថាន ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាន នៅថ្ងៃអាទិត្យទី ២៨ ខែ កញ្ញា នេះ បញ្ជាក់ថាសន្និសីទ កាសែត នឹងមានការសួរឆ្លើយ រវាងលោករដ្ឋមន្ត្រី និងអ្នកកាសែត៕
