ហោស្តុន៖ មនុស្ស១នាក់ស្លាប់ និង១នាក់ទៀត រងរបួសធ្ងន់ ក្នុងសោកនាដកម្មធ្លាក់ យន្តហោះធុនតូចមួយ នៅឯតំបន់ San Jacinto នាភាគខាងកើតនៃរដ្ឋតិចសាស់ សហរដ្ឋអាម៉េរិក។
ទីភា្នក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០១៤នេះ ដោយយោងទៅតាម ស្ថានីយទូរទស្សន៍ ABC ប៉ុស្តិ៍លេខ ១៣ បានរាយការណ៍ថា គ្រោះថ្នាក់នេះបានកើតឡើងក្នុងម៉ោង ៤ និង៣០ នាទី រសៀល (ម៉ោងក្នុងតំបន់) នៅឯព្រលានយន្តហោះតូច ដោយសារតែយន្តហោះតូចនេះ (យន្តហោះសម្រាប់ មនុស្ស ២ នាក់) ហោះទៅប៉ះដើមឈើធ្វើឲ្យធ្លាក់តែម្តង និងបានបណ្តាលឲ្យ អ្នកបើកយន្តហោះ វ័យ ៤៤ ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ និងរងរបួសអ្នករួមដំណើរលើយន្តហោះនោះ អាយុ ៣៥ ឆ្នាំ បាក់ជើងទាំង សងខាង និងបាក់ឆ្អឹងជាច្រើនកន្លែងទៀតផង។