Monday, September 8, 2014

ការធ្វើតេស្ត​វ៉ាក់សាំង​ Ebola ​ទៅ​លើ​សត្វ​ស្វា​បង្ហាញ​ឲ្យ​ឃើញ​ពី​ជោគជ័យ​ទៅ​អនាគត

M40
ការ​ធ្វើ​តេស្ត​ពិសោធន៍​ទាំង​ឡាយ​ដោយ​វិទ្យា​ស្ថាន​ជាតិ​ផ្នែក​សុខាភិបាល​នៃសហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ឲ្យ​ឃើញ​ពីភាព​សុំា​នៃ​ជំងឺ​អាច​នឹង​ទទួលជោគជ័យ​ដោយ​យ៉ាង​ហោច​​​ប្រើ​ពេល​វេលា​ដល់​ទៅ​១០ខែ​ទៀត​។
ការ​សាក​ល្បង​ទៅលើ​មនុស្ស​ដោយ​ចាក់​វាក់​សាំង​នេះ​បាន​ចាប់​ផ្តើម​នៅក្នុង​សប្តាហ៍​នេះ​ហើយ​នៅសហរដ្ឋអាមេរិក​ហើយ​និង​ធ្វើ​នៅ​ចក្រ​ភព​អង់គ្លេស​និងទ្វីប​អាហ្វ្រិក​តែម្តង។
អង្គការសុខភាពពិភពលោក​ WHO និយាយ​ថា​ ​មានមនុស្ស​​ដល់​ទៅជា​ង​២០០០នាក់​ទៅ​ហើយ​ដែល​បានស្លាប់​នៅក្នុង​ការ​រាល​ដាល​នៃ​ជំងឺ​ Ebola នេះ​ការព្យាបាល​ទៅតាម​ការ​ពិសោធន៍​នៅពេលនេះ​កំពុងតែ​ត្រូវ​បាន​ចាត់​ទុក​ថា​ជួយ​ទប់ស្កាត់​បាននូវ​ការ​រាល​ដាល​នៃ​ជំងឺ​រាតត្បាត​​នេះ។
នៅក្នុង​នោះ​ក៏​រួមទាំង​វ៉ាក់សាំង​មួយ​ប្រភេទ​ដែល​កំពុង​តែ​អភិវឌ្ឍន៍​ដោយ​វិទ្យា​ស្ថាន​ជាតិ​​ផ្នែក​អាការៈ​អាលែរហ្ស៊ីនិងជំងឺឆ្លង​របស់សហ​រដ្ឋ​អាមេរិក​​ព្រមទាំង​ដោយ​ក្រុម​បាន​ឱសថ​ Glaxo Smithkline។ វ៉ាក់សាំង​នេះ​ត្រូវបាន​ប្រើ​ដោយ​វីរុស​នៅក្នុង​សត្វ​ស្វាដោយ​មាន​២ពពួក​នៃវីរុស​Ebola-Zaire ដែលកំពុងតែ​កើតមាន​ពាស​ពេញ​នៅតំបន់អាហ្វ្រិក​ខាងលិច​និងពពួកនៃក្រុម​វីរុស​Ebola នៅ​ប្រទេស​ស៊ូដង់។
បើតាមតួលេខ​ដែលចេញ​ផ្សាយ​ដោយ​អង្គការ​WHO បានឲ្យដឹង​ថា ​ចាប់​ពីថ្ងៃ​ទី​០៥​ ខែកញ្ញា​មក​ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ឡើង​ដល់​​ចំនួន​២១០៥នាក់​ហើយ​ដែលមរណភាព​ដោយ​សារ​ជំងឺ​ Ebola ស្លាប់ដោយការអះអាង​ថា ​មកពីជំងឺ​Ebolaនិងស្លាប់​ដោយការសង្ស័យ​ថា​ មកពី​ Ebloa។ ក្នុងនេះមានស្លាប់​នៅ៖
-ប្រទេសលីបេរីយា៉ ១០៨៩នាក់
-ប្រទេសហ្គីណេ​ ៥១៧នាក់
-ប្រទេស​ស៊ីរ៉ាឡេអូន ​៤៩១នាក់
-ប្រទេសនីហ្សេរីយ៉ា ៨នាក់។
វ៉ាក់សាំង​ដែលត្រូវបានយកទៅពិសោធន៍​ជា​មួយសត្វ​ស្វាឪនោះមាន​ឈ្មោះហៅថា ChAd3 ដោយ​ក្រោយ​ការចាក់​រួច​រយៈពេល​៥សប្តាហ៍​សត្វស្វា៤ក្បាល​ដែលមានកម្រិត​វីរុស​ Ebola នៅក្នុងខ្លួនរបស់វា​យា៉ងខ្ពស់បំផុត​ត្រូវ​បាន​ទទួល​ការការពារ​ដោយ​អង្គ​បដិបក្ខ។
ដោយ​ឡែក​វ៉ាក់សាំង​មួយប្រភេទទៀត​ដែល​ធ្លាប់​ត្រូវបានគេចាប់​អារម្មណ៍​ដល់នោះគឺ​វ៉ាក់សាំង​ZMappដែលត្រូវបានយកទៅចាក់​ឲ្យ​អ្នក​ជំងឺ​Ebola ចំនួន​៧នាក់​ ប៉ុន្តែ​គេមិន​ដឹងទេថា តើ​វ៉ាក់សាំង​នោះពិតជា​បាន​ជួយសង្គ្រោះជីវិតរបស់​អ្នកជំងឺ​ទាំងនោះ​មែនដែរ​ឬ​យ៉ាង​ណា​។​ ក្រោយ​ពីចាក់​ថ្នាំ​នោះ​រួចមក​មាន​អ្នក​ជំងឺ​៥នាក់​បាន​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​មក​វិញ​ក្នុង​នោះ​មាន​ពលរដ្ឋ​អាមេរិកាំង​ចំនួន​២នាក់​ផងដែរ។ លើក​លែង​តែ​អ្នកជំងឺ​២នាក់​ផ្សេងទៀត​ដែលគ្មាន​ភ័ព្វ​សំណាង​មានជីវិតរស់នៅ។
បើតាមការឲ្យដឹង​ពី​អង្គការ​ WHO វិញទៀត​ថា មានមនុស្ស​យ៉ាង​ច្រើន​​ប្រមាណជា​២០០០០​នាក់​​ប្រហែល​ជា​រង​ការ​ឆ្លង​Ebola រួចទៅហើយ​គឺមុនពេល​ដែល​ជំងឺ​រាត​ត្បាត​នេះ​ត្រូវ​បាន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​បាន៕