Thursday, September 11, 2014

សហភាព សហព័ន្ធយុវជន កម្ពុជាខេត្ត បណ្តុះបណ្តាល គ្រូបង្គោលយកទៅ បង្រៀនសិស្ស សម្រាប់ប្រឡង បាក់ឌុបលើកទី២

បាត់ដំបងៈ នាសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ នៅវិទ្យាល័យ នេត យ៉ង់ បាត់ដំបងមានរៀបចំពិធី បណ្តុះបណ្តាល គ្រូបង្គោលមាន ចំនួន៦៤នាក់មកពីស្រុក.ក្រុង គោលដៅទាំង១៦កន្លែង ក្រោមអធិបតីភាពលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) ខេត្តបាត់ដំបង។ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីលោក យូ សុងគី អនុប្រធានមន្ទីរអប់រំយុវជនខេត្ត ថ្នាក់ដឹកនាំ សមាជិក សមាជិកា (ស.ស.យ.ក) លោកនាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូ ចូលរួមប្រមាណជិត១០០នាក់។ពិធីនេះក៏មាន ការជួយឧត្ថមគាំទ្រពីលោក ហ៊ុន មានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទាំងស្រុង។
បន្ទាប់ពីមតិស្វាគមន៍និងធ្វើរបាយការណ៍សង្ខេបរបស់លោក យូ សុងគី អនុប្រធានមន្ទីរអប់រំយុវជនខេត្តដោយ បានបញ្ជាក់ថា ដោយមានកិច្ចសហការជាមួយ(ស.ស.យ.ក)ខេត្តនិងវិទ្យាស្ថានជាតិអប់រំ នៃក្រសួងអប់រំ យុវជនបានចុះមកបណ្តុះបណ្តាល គ្រូបង្គោលចំនួន៦៤នាក់មកពីបណ្តាលស្រុក.ក្រុង គោលដៅទាំង១៦កន្លែង រយៈពេល១ថ្ងៃបានបញ្ចប់ដោយជោគជ័យ និងបានធ្វើពិធីបិទវគ្គបណ្តុះបណ្តាលនេះ។
លោក យូ សុងគី  បានបន្តថា គ្រូបង្គោលចំនួន៦៤នាក់នេះ បន្ទាប់ពីបានទទួលការបណ្តុះបណ្តាលរួច ត្រូវបានចុះតាម ស្រុកគោលដៅដោយមានគ្រូចំនួន៤រូប ក្នុងនោះមានគ្រូឯកទេស៤មុខវិជ្ជាដែលក្រសួងអប់រំ បានដាក់ចុះសម្រាប់១ កន្លែង (១មណ្ឌល) ដើម្បីបង្រៀនបំប៉នដល់សិស្សដែលជាបេក្ខជនត្រៀម ប្រឡងបាក់ឌុបលើកទី២នាខែតុលា ខាងមុខនេះដោយឥតគិតថ្លៃឡើយ។
ប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តនិងជាប្រធាន សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តបាត់ដំបងក្រោមការផ្តួចផ្តើមគំនិតដ៏ឈ្លាវៃរបស់លោក ហ៊ុន មានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាបានណែនាំ ដល់(ស.ស.យ.ក)តាមបណ្តាខេត្តកន្លងទៅថ្មីៗនេះ ក្នុងនាមរដ្ឋបាល ខេត្តនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ខេត្តបាត់ដំបង បានសហការជាមួយមន្ទី រអប់រំយុវជនខេត្តនិងវិទ្យាស្ថាបជាតិអប់រំ បានធ្វើការបណ្តុះបណ្តាលដល់គ្រូបង្គោលចំនួន៦៤រូបមកពី បណ្តាស្រុក.ក្រុង មានចំនួន១៦មណ្ឌល ដើម្បីចុះបង្រៀនបំប៉នដល់សិស្សតាមមណ្ឌលរៀងៗខ្លួន ដែលបានប្រឡងបាក់ឌុបធ្លាក់កន្លងមក ឲ្យមកចុះឈ្មោះរៀនបំប៉ននាពេលនេះដោយឥតគិតថ្លៃ ដែលមានរយៈពេល១ខែគឺចាប់ពីថ្ងៃទី១៥ខែកញ្ញាដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤  ក្នុងមេរៀនមានមុខវិជ្ជាចំនួន៤ ដែលក្រសួងអប់រំបានកំណត់យករួចហើយ។         
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការផ្តាំផ្ញើនិងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានស្ម័គ្រចិត្តលះបង់ ទាំងពេលវេលា កម្លាំងកាយចិត្ត ចុះបង្រៀនបំប៉នប្អូនៗជាបេក្ខជនប្រឡងបាក់ឌុបលើកទី២នេះ ពេលទៅដល់មូលដ្ឋាន សូមលោកគ្រូ អ្នកគ្រូ ប្រកាសឲ្យសិស្សទាំងអស់មកចុះឈ្មោះរៀន បំប៉នទាំង៤មុខវិជ្ជាឲ្យបានគ្រប់ៗគ្នា ដើម្បីគ្រេប យកចំណេះដឹង បន្ថែមទៀតសម្រាប់ត្រៀមប្រឡងឲ្យបានទទួលបានជោគជ័យគ្រប់ៗគ្នា។
លោកក៏បានអំពាវនាវដល់ប្អូនៗដែលជាបេក្ខជនត្រៀមប្រឡងទាំងអស់ថា ប្អូនៗត្រូវខិតខំរៀនសូត្រវគ្គ បំប៉នរយៈពេលខ្លី នេះ ដែលជាឱកាសល្អសម្រាប់ប្អូនៗបានប្រឡង ជាប់ហើយនិងបន្តសិក្សានៅតាមសាកលវិទ្យាល័យនានា ជាការ បណ្តុះបណ្តាលធនធានមនុស្សយុវជនជំនាន់ក្រោយដែលជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិទៅថ្ងៃក្រោយ ស្របពេលកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ ពិសេសវិស័យអប់រំ ។
ប្រមុខរាជរដ្ឋាភិបាលគឺសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់មានប្រសាសន៍កន្លងមកថា បើចង់កសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនបាន គឺត្រូវកសាងអភិវឌ្ឍន៍ធនធានមនុស្សជាកត្តាសំខាន់ចំបងមុនគេ បន្ទាប់ពីមាន ការរួមផ្សំពីវិស័យផ្សេងៗទៀត។ចំណុចពិសេសមួយទៀតនោះគឺយើងនិងបានត្រៀម ខ្លួនជាស្រេចសម្រាប់ចូល សមាហរណកម្ម អាស៊ាននាឆ្នាំ២០១៥ខាងមុខនេះផងដែរ។