Sunday, September 28, 2014

កម្ពុជា បកស្រាយពីការបញ្ជូនខ្លួន ជនភៀសខ្លួន ពីអូស្រ្តាលី

ភ្នំពេញ ៖ បន្ទាប់ពីមានការរិះគន់ យ៉ាងចាស់ដៃ ដោយមិនសន្សំចៃមាត់ ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ក្រុម អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ អំពីការបញ្ជូនជនភៀសខ្លួន ពីអូស្រ្តាលីមកកម្ពុជានោះ ក្រសួងមហា ផ្ទៃ និងក្រសួងការបរទេសកម្ពុជា បានរួមគ្នាធ្វើសន្និសីទកាសែតមួយ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០១៤នេះ ដើម្បីបកស្រាយពីបញ្ហាទាំងអស់នេះ។
សន្និសីទកាសែតនេះ ធ្វើឡើងនៅក្រសួងមហាផ្ទៃ ម៉ោង ៩ និង៣០នាទីព្រឹក ដោយមានមន្រ្តី ដែលចូល រួមក្នុងសន្និសីទកាសែត រួមមាន លោក ខៀវ សុភគ័ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ឡុង វិសាឡូ រដ្ឋលេខាធិការ ក្រសួងការបរទេសកម្ពុជា និង លោក សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋាន ជនអន្តោ ប្រវេសន៍ក្រសួងមហាផ្ទៃ ។
នៅព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា ក្នុងឱកាស ចូលរួមចែកសញ្ញាបត្រ ដល់និស្សិតសកលវិទ្យាល័យបៀលប្រាយ ក៏បានថ្លែងបញ្ជាក់អំពីជនអន្តោ ប្រវេសន៍ផងដែរ ។
កាលពីពេលប៉ុន្មានថ្ងៃកន្លងមក ក្រុមអ្នកនិយមចូលចិត្តលេងហ្វេសប៊ុក បានបញ្ចេញប្រតិកម្មរបស់ខ្លួន ជាខ្លាំង ដោយបានលើកឡើងថា មិនត្រូវទទួលយកជនភៀសខ្លួន ពីអូស្រ្តាលីទាំង១០០០នាក់នោះទេ ព្រោះវាមិនផ្តល់ផលចំណេញមកកម្ពុជាឡើយ មានតែការខាតបង់តែប៉ុណ្ណោះ ។ ក្រុមអ្នកនិយមលេង ហ្វេសប៊ុក ក៏បានលើកឡើងទៀតថា ពួកជនភៀសខ្លួនទាំងនោះ គឺជាសម្រាមដែលគេយកមកចោល នៅកម្ពុជា ។
សូមបញ្ជាក់ថា ជនភៀសខ្លួនទាំងអស់នោះ នឹងត្រូវបញ្ជូនមកកម្ពុជានៅចុងឆ្នាំ២០១៤ ដោយពួកគេនឹង ទៅរស់ នៅលើកោះមួយនៅតាមបណ្តាខេត្ត ក្នុងប្រទេស កម្ពុជា ៕