ភ្នំពេញ ៖ ក្រុមអ្នករត់កង់បី ដែលជាសមាគមរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា ជាច្រើនាក់ បាននាំគ្នាទៅកាន់ មុខសាលាខណ្ឌចំការមន ដើម្បីសុំកិច្ចអន្តរាគមន៍មួយ ជាមួយក្រុមអ្នករត់ម៉ូតូកង់បី នៅខាងមុខផ្សារអ៊ី អន ក៏ព្រោះតែក្រុមអ្នករត់កង់បី ២ក្រុមនេះ តែងតែមិនត្រូវរ៉ូវគ្នា រឿងដណ្តើមម៉ូយដែលចេញពីផ្សារ ។
អ្នករត់កង់បី ក្នុងសមាគមរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា លោក ឆេង តិទ្យ បានឲ្យដឹងថា រឿងរ៉ាវនេះ បាន កើតឡើងជាច្រើនថ្ងៃកន្លងមកហើយ កាលពី៨ ទៅ៩ថ្ងៃ មុន ខាងសមាគម បានដឹកលិខិត មកសាលា ខណ្ឌ ដើម្បីសុំកិច្ចអន្តរាគមន៍ ចំពោះរឿងនេះ ប៉ុន្តែ មិនឃើញឆ្លើយតប ។
លោក ឆេង តិទ្យ បានបញ្ជាក់ទៀតថា រឿងដែលមិនត្រូវគ្នា រវាងអ្នករត់កង់បី និងអ្នករត់កង់បីនោះ ក៏ ព្រោះតែក្រុមអ្នករត់កង់បី ក្នុងសមាគមនរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា ត្រូវបានខាងផ្សារអនុញ្ញាត ចូលក្នុង ផ្សារដើម្បីដាក់វេនគ្នារត់ ជាមួយគ្នានោះ ខាងសមាគម ក៏ធ្លាប់បានបបួលអ្នករត់នៅខាងក្រៅ ឲ្យចូលរួម ដែរ ប៉ុន្តែពួកគាត់មិនព្រម បានជាកើតទៅជារឿងដណ្តើមម៉ូយគ្នា ហើយអ្នករត់ម៉ូតូកង់បីនៅខាងក្រៅ ផ្សារតែងតែរករឿងមិនចេះចប់មិនចេះហើយ ជាមួយខាងសមាគម ដែលកំពុងទទួលសិទ្ធិរកស៊ីខាងក្នុង ផ្សារ ។
ប្រធានសមាគមរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា ប្រចាំរាជធានីភ្នំពេញ លោក ហុង វ័យ ក៏បានថ្លែងឲ្យដឹងថា ក្រោយពីអភិបាលខណ្ឌចំការមន បានអនុញ្ញាតឲ្យតំណាង ៣ រូប ចូលជួបចរចានោះ លោកបានឯក ភាពធ្វើការដោះស្រាយជូន ហើយសន្យាមិនឲ្យមានបញ្ហាកើតឡើងទៀតទេ ។
អភិបាលខណ្ឌចំការមន លោក ព្រំ សំខាន់ បានថ្លែងឲ្យថា ចំពោះការងារនេះ កន្លងមក លោកបានដោះ ស្រាយបានច្រើនហើយ សម្រាប់ថ្ងៃនេះ ខាងសាលាខណ្ឌបានបែងចែកគ្នា ជាពីរក្រុមម្ខាងបានទៅជជែក គ្នាជាមួយអ្នករត់ម៉ូតូកង់បី នៅខាងមុខផ្សារអ៊ីអន នៅម្ខាងទៀតនោះ គឺលោកផ្ទាល់ ដែលកំពុងធ្វើការចរចាជាមួយក្រុមសមាគម ដើម្បីអភិវឌ្ឍន៍កម្ពុជា នៅមុខសាលាខណ្ឌនេះតែម្តង ។
លោក ព្រំ សំខាន់ បានបញ្ជាក់ទៀតថា “នៅថ្ងៃស្អែកប្រសិនណា បងប្អូនណាមិនចេះស្តាប់អាជ្ញាធរ អាជ្ញាធរនឹងមានវិធានការទៅតាមផ្លូវច្បាប់ អាជ្ញាធរមិនឲ្យមានការរំាងស្ទះការងាររកស៊ីរបស់បងប្អូន ហើយអាជ្ញាធរមូលដ្ឋាន មិនអនុញ្ញាតឲ្យធ្វើអីញ្ចឹងបានទេ ដូច្នេះអាជ្ញាធរ និងខិតខំប្រមូលទំាងអស់គ្នា ដើម្បីបង្កើតសមាគម ដើម្បីរកស៊ីឲ្យបានសុខស្រួល ។
បន្ទាប់ក្រុមអ្នករត់កង់បី ក្នុងសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា បានឮការប្រកាសជាសាធារណៈរបស់ លោកអភិបាលខណ្ឌចំការមន ដោយសន្យាថា នឹងធ្វើការដោះស្រាយរឿងបញ្ហានេះជូននៅថ្ងៃស្អែក ក្រុមអ្នករត់ម៉ូតូកង់បីទំាងនោះ ក៏សុខចិត្តរំសាយការប្រមូលផ្តុំនាំគ្នាត្រឡប់ទៅកាន់កន្លែងរៀងៗខ្លួនវិញ៕






