ភ្នំពេញ: សម្ដេចអគ្គមហាសេនាh បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានព្យាករណ៍ថា ប្រសិនជា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាស្ថិតក្នុង រង្វង់ ៧ ភាគរយក្នុងមួយឆ្នាំ នោះ ប្រជាជន និងយានយន្ដនៅរាជធានី ភ្នំពេញនឹងមានកំណើនថែមទៀត មិនថយចុះឡើយ ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានថ្លែងបែបនេះនៅក្នុងពិធីបើកការដ្ឋាន សាងសង់ស្ពានអាកាសនិងផ្លូវក្រោមដី តិចណូ ដែលមានតម្លៃប្រមាណ១៤ លានដុល្លារអាមេរិក កាលពីព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១៤ ។
សម្ដេចតេជោ បានមានប្រសាសន៍ ថា គ្មានទេរបស់ដែលហៅថា ការថយ ចុះនូវចំនួននៃមធ្យោបាយធ្វើដំណើរ របស់ប្រជាពលរដ្ឋ ។ ប្រសិនជាប្រទេស នៅតែបន្ដមានកំណើនសេដ្ឋកិច្ចក្នុង រង្វង់ ៧ ភាគរយក្នុងមួយឆ្នាំ ចំនួននៃ មធ្យោបាយធ្វើដំណើររបស់ប្រជាជនគឺ មិនមានការថយចុះទេ គឺមានតែការ កើនឡើងតែប៉ុណ្ណោះ ។ កំណើនឡើង បែបនេះវាជាការផ្ទុយគ្នាពីអតីតកាល។ ដូច្នេះហើយ បានជាមានសេចក្ដីត្រូវការ នៃការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលមិនគ្រាន់តែបញ្ហាស្ពានអាកាស នោះទេ ប៉ុន្ដែផ្លូវថ្មីៗថែមទៀតនឹងត្រូវ បានពង្រីក និងធ្វើបន្ថែម ដើម្បីឱ្យទីក្រុង របស់យើងមានផ្លូវដឹកជញ្ជូនកាន់តែ ច្រើន រាប់ទាំងប្រព័ន្ធជុំវិញក្រុងផងដែរ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការកក ស្ទះចរាចរណ៍នៅក្នុងទីក្រុង ។
សម្ដេចនាយករដ្ឋមន្ដ្រីបានរំលឹក ឡើងវិញពីអតីតកាលដែលតម្រូវការ នៃការចាប់ផ្ដើមបន្ទាប់ពីរំដោះចេញ របបប្រល័យពូជសាសន៍ប៉ុល ពត គឺ ទីក្រុងភ្នំពេញស្ថិតក្នុងស្ថានភាពមួយ ដែល “មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់ មនុស្សដើរ”ដែលពេលនោះតម្រូវការ ចាំបាច់គឺស្បៀង ។ ក៏ប៉ុន្ដែ៣៥ឆ្នាំក្រោយ រំដោះស្ថានភាពបានប្រែប្រួល តម្រូវការ ការរីកចម្រើនរបស់ប្រទេសជាតិតម្រូវ ឱ្យមានការកើនឡើង ដោយដាក់សម្ពាធ ទៅលើបញ្ហានគរូបនីយកម្ម ការតាំង ទីលំនៅរបស់ប្រជាជនកាន់តែច្រើន ឡើងៗនៅក្នុងទីក្រុងភ្នំពេញ ហើយបើ ពិនិត្យពីចំនួនប្រជាពលរដ្ឋដែលរស់ នៅក្នុងទីក្រុងភ្នំពេញនេះ គឺមាន ប្រមាណ១០ភាគរយនៃប្រជាជននៅ ទូទាំងប្រទេស ហើយផ្ទៃដីត្រឹមតែចំនួន ប្រមាណជិត ៧០០គីឡូម៉ែត្រក្រឡា ។ ដូច្នេះសម្ពាធសម្រាប់ទីក្រុងភ្នំពេញ ក៏ដូចជាទីក្រុងដទៃទៀត ជាពិសេស ទីក្រុងភ្នំពេញ ដែលទាមទារនូវតម្រូវ ការឱ្យមានការដោះស្រាយនូវបញ្ហាជា ច្រើនដូចជាបញ្ហាលំនៅស្ថាន ការកក ស្ទះបញ្ហាចរាចរណ៍ ដែលបណ្ដាលមក ពីការកើនឡើងនៃមធ្យោបាយធ្វើដំណើរ របស់ប្រជាពលរដ្ឋយើង ដូចជាការកើន ឡើងនៃចំនួនរថយន្ដ និងម៉ូតូ ។
លោក ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ បានឱ្យដឹងថា ស្ពាន អាកាសនិងផ្លូវក្រោមដីនេះត្រូវទទួល ការសាងសង់ដោយក្រុមហ៊ុនវិនិយោគ ទុនអាណិកជនកម្ពុជា(OCIC)ដោយប្រើ រយៈពេល ១៦ខែ និងត្រូវចំណាយ ថវិកា១៤.៥០២.៤៧៦ដុល្លារដែលជា កញ្ចប់ថវិកាបានមកពីគម្រោងវិនិយោគ តំបន់អភិវឌ្ឍជ្រោយចង្វារបស់ក្រុម ហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា។ ស្ពានអាកាស និងផ្លូវក្រោមដី នេះមានទីតាំងនៅក្នុងភូមិសាស្ដ្រមុំនៃ សង្កាត់ចំនួន ២ របស់ខណ្ឌទួលគោក រួមមានសង្កាត់ទឹកល្អក់១ និងសង្កាត់ ផ្សារដេប៉ូ៣ ។ ចំពោះលក្ខណៈរូបវន្ដ ស្ពានអាកាស និងផ្លូវក្រោមដីនេះ នឹង ត្រូវស្ថាបនាស្ពានអាកាសមេចំនួន១ ខ្សែនិងផ្លូវក្រោមដី១ខ្សែ ក្នុងនោះស្ពាន អាកាសមេនឹងត្រូវសាងសង់ស្របពី លើដងមហាវិថីសហព័ន្ធរុស្ស៊ីកាត់ពីលើ ចំណុចប្រសព្វមហាវិថី គីមអ៊ីលស៊ុង និង មហាវិថីសហព័ន្ធរុស្ស៊ី មានប្រវែង ៣៨២ ម៉ែត្រ ទទឹង ១៥,៨ ម៉ែត្រ ។ បច្ចេកទេសនៃការសាងសង់គឺស្ពានមាន សសរភ្លោះចំនួន ៦ ក្នុងនោះចន្លោះ សសរពីមួយទៅមួយមានគម្លាតពី ២០ ទៅ៣០ម៉ែត្រ ។ រីឯលក្ខណៈរូបវន្ដនៃ ការសាងសង់គឺស្ពានមានជំរាលពី២ ភាគរយទៅ៤,៨ភាគរយដោយកំណត់ ល្បឿនយានយន្ដបើកបរលើស្ពាន៤០ គីឡូម៉ែត្រ ក្នុង១ម៉ោង និងមានកម្ពស់ សុវត្ថិភាពក្រោមស្ពាន ៥ ម៉ែត្រ ហើយ អាចផ្ទុកទម្ងន់បាន២៥តោន ។ គន្លងផ្លូវ រត់ស្ពានមេមានទទឹង ៣,៧៥ម៉ែត្រ សម្រាប់ចរាចរណ៍ទ្វេទិសបែងចែកជាពីរ ខ្សែ ទៅនិងមក ។
ចំពោះផ្លូវក្រោមដី និងផ្លូវសាង សង់នៅផ្នែកខាងឆ្វេងដើម្បីតភ្ជាប់ ចរាចរណ៍ពីមហាវិថីគីមអ៊ីលស៊ុងទៅ មហាវិថីសហព័ន្ធរុស្ស៊ី មានប្រវែង ៣៥៦ម៉ែត្រ, ទទឹងផ្លូវមានទំហំពី៦ ម៉ែត្រ ទៅ៨ម៉ែត្រ មានជំរាលចុះឡើង ៤,៨ភាគរយ និងមានកម្ពស់សុវត្ថិភាព ៥ម៉ែត្រ ដោយកំណត់ល្បឿនយាន យន្ដបើកបរត្រឹម២០គីឡូម៉ែត្រ ក្នុង១ ម៉ោង ។ នេះជាផ្លូវក្រោមដីទី ២ សម្រាប់ រាជធានីភ្នំពេញបន្ទាប់ពីផ្លូវ ក្រោមដីនៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ។
សូមរំលឹកថា មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសចំនួន ៣ ដែលបានសាងសង់រួច គឺស្ពាន អាកាសក្បាលថ្នល់ ជាស្ពានអាកាសទី១ ចំណាយថវិកាសាងសង់ជាង ៦លាន ដុល្លារ ។ ស្ពានអាកាស៧មករា ជាស្ពាន អាកាសទី២ ចំណាយទឹកប្រាក់ជាង ៨លាន៧សែនដុល្លារ ។ ស្ពានអាកាស ទី៣ នៅស្ទឹងមានជ័យ ចំណាយថវិកា ជាង ១៨លាន៩សែនដុល្លារ ដោយ ថវិកាចំណាយលើការសាងសង់ស្ពាន ទាំងនេះបានមកពីការវិនិយោគដី កោះពេជ្រ និងដីតំបន់ជ្រោយចង្វា ។ សម្ដេចបានចាត់ទុកការវិនិយោគនេះថា ជាការ “យកក្រុងចិញ្ចឹមក្រុង” ឬម្យ៉ាង ទៀតថា“យកស្លឹកត្នោតខ្ចប់ស្ករត្នោត” ៕ តារារិទ្ធ