ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនិងជាមេបញ្ជាការ រងកងទ័ពជើងគោករួមដំណើរដោយលោក វង្ស ប៊ុតឥន្ទ្រាវុធ អគ្គនាយកដ្ឋានរតនាគារជាតិ ជាអង្គភាពចងម្ព័ន្ធមេត្រីភាពបានចុះទៅ សំណេះសំណាលនិងសាកសួរសុខទុក្ខនាយ ទាហានពលទាហាននិងគ្រួសារ ទាហាននៃកងពលតូចលេខ៥៣ ដែលកំពុងឈរ ជើងនៅ ខ្សែបន្ទាត់ ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង។
ពីធីសំណេះសំណាលសាកសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្វើឡើង កាលពីថ្ងៃ ចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ក្នុងគោលបំណងដើម្បីផ្សារភ្ជាប់នូវ មនោសញ្ចេតនា ប្រកបដោយ ទឹកចិត្តអាណិតស្រលាញ់ជូនចំពោះនាយទាហាន ពលទាហាន និងក្រុមគ្រួសារ កងទ័ព ដែលបច្ចុប្បន្នមានភារកិច្ចយ៉ាង៉ដុង្គឧត្តមក្នុងការខិតខំបញ្ចេញទាំងកម្លាំងនិងកម្លាំង កាយចិត្តក្នុងឆន្ទៈខ្ពស់ ការពារបូរណៈភាពទឹកដីនិងការពារជាតិ ។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការ ចម្រុះនិងជាមេបញ្ជាការ រងកងទ័ពជើងគោកបានពាំនាំនូវបណ្តាំ សាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលគ្រប់កាលៈទេសៈ លោកទាំង២តែងតែ នឹករលឹក និងគិតគូ ពីសុខទុក្ខនិងការរស់នៅរបស់គ្រួសារកងទ័ព។
លោកឧត្តមសេនីយ៍ឯកក៏បានធ្វើការកោតសសើរដល់កងទ័ពក្នុងអង្គភាពកងពលតូចលេខ៥៣មានស្នាដៃជាច្រើនបានបំពេញភារកិច្ចក្នុងបុព្វហេតុជាតិនិងមាតុភូមិរយៈពេលកន្លងមកនោះ។ ជាពិសេសក្នុងតំណាក់កាលនៃការត្រៀមលក្ខណៈដើម្បីការពារជាតិនិងការពារបូរណៈភាពទឹកដី ។
លោកឧត្តមសេនីយ៍ឯកក៏បានលើកឡើងទៀតថា ក្នុងកាលៈទេសៈដែលយើងទាំងអស់គ្នាជាខ្មែរ ក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិបញ្ចប់ សង្គ្រាមទាំងស្រុង ។ទន្ទឹមនិងនោះយើងក៏ប្រឈមនិងសង្គ្រាមការពារបូរណៈភាពទឹកដី ដែល កន្លងមកយើងមានបញ្ហានៅទិសយោធភូមិទី៤ ព្រះវិហារនិងឧត្ថរមានជ័យ ជាមួយនិងប្រទេស ជិតខាង។ជាពិសេស ក្នុងកាលៈទេសៈនេះកងទ័ពត្រូវតែត្រៀមលក្ខណៈជាស្រេចដើម្បីទប់ទល់និងសង្គ្រាម ប្រសិន កើតឡើងសង្គ្រាមដោយប្រការណាមួយត្រូវតែវាយប្រយុទ្ធយកឈ្នះ ។ ការត្រៀមលក្ខណៈ របស់កងទ័ពគឺការងារពង្រឹងប្រៀបការពារជាតិ រៀបចំទីតាំងកសាងលានដ្ឋាន ទីជម្រករបស់ កងទ័ពនិងការងារហ្វឹកហ្វឺនជាប្រចាំ ដើម្បីបង្កើននូវប្រសិទ្ធភាពរបស់កងទ័ព។
លោកឧត្តមសេនីយ៍ឯកមានប្រសាន៍លើកឡើងទៀតថាស្លាកស្នាមនៃការបែកបាក់ជាតិកន្លងមកធ្វើឱ្យប្រទេស ជាតិធ្លាក់ក្នុងសង្គ្រាម ក្នុងនោះផលប៉ះពាល់នៃសង្គ្រាមរធ្លាក់ក្នុងមហន្តរាយ សង្គ្រាម បានដិតដាមរហូតហូតដល់បច្ចុប្បន្ននេះមានកងទ័ពខ្លះនៅរងគ្រោះអំបែងគ្រាប់នៅក្នុងខ្លួននៅឡើយនោះទេ។ ប៉ុន្តែនេះជាឱ្យយើងទាំងអស់គ្នាចងចាំពីការលំបាកទុក្ខវេទនា សង្គ្រាមផ្ទៃក្នុង នៅពេលខ្មែរ បែកបាក់ហើយនេះ ជាកត្តាមួយ ដែលឱ្យយើងខិតខំប្រឹងប្រែងគ្រប់ឧបសគ្គការ ពារបូរណៈភាពទឹកដី។
តមកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបំពាក់គ្រឿងឥស្សរិយសជូនដល់ យោធិននិងសប្បុរសជនរួមមាន៖ថ្នាក់ហាសិរីវឌ្ឍន៍ចំនួន២១នាក់, ថ្នាក់មុនីសិរីវឌ្ឍន៍០២នាក់, ថ្នាក់ សុវត្ថារា មហាសិរីវឌ្ឍន៍០១នាក់, ថ្នាក់ព្រះរាជាមហាសេនា៣៥នាក់,ថ្នាក់មុនីសារាភ័ណ្ឌ មហាសេនា០២នាក់ ថ្នាក់ព្រះរាជា ធឹបឌិន១៨នាក់, ថ្នាក់ ព្រះរាជាសេនា០៤នាក់ ,ថ្នាក់ព្រះ រាជាអស្សប្ញទ្ធិ១១នាក់,ថ្នាក់សេនាជ័យសិទ្ធ២៨នាក់,មេដាយមាសការងារ៣៩នាក់និងមេដាយ ប្រាការងារ០២នាក់។បន្ទាប់មកគណៈអធិបតីក៏បានប្រគល់អំណោយរបស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជូនដល់កងទ័ពនូវថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួនធំផងដែរ ៕
- See more at: http://nokorwatnews.com/detailnews.php?newsid=45059&mnu=2&cid=4#sthash.AR4PLKEB.dpuf