Wednesday, November 5, 2014

ឆេះផ្ទះលក់ទូរស័ព្ទ នៅក្បែររង្វង់មូលស្ពាន ជ្រោយចង្វារ មួយដង្ហើមចង្រិត បង្អើលពលរដ្ឋទាំងព្រឹក

ភ្នំពេញ៖ គ្រោះអគ្គិភ័យមួយដង្ហើមចង្រិតឆាបឆេះ ផ្ទះលក់ទូរស័ព្ទនៅក្បែររង្វង់មូលស្ពានជ្រោយចង្វារស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បានធ្វើឲ្យប្រជាពលរដ្ឋភ្ញាក់ផ្អើលទាំងព្រលឹមអុរ តែសំណាងល្អត្រូវបានកម្លាំងសមត្ថកិច្ច ជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេល មិនបង្គគ្រោះ និងការខូចខាត ធ្ងន់ធ្ងរនោះទេ។
ក្រោយកើតហេតុភ្លាមៗ អភិបាលខណ្ឌ ដែលទទួលបានប្រជាប្រិយភាព និងទាក់ទាញទឹកចិត្តប្រជាពលរដ្ឋបានច្រើនជាងគេ លោកភិបាលខណ្ឌដូនពេញ គួច ចំរើន បានដឹកនាំកម្លាំងចុះអន្តរាគមន៍ភ្លាមៗនៅកន្លែងកើតហេតុ ពោលមិនទុកឲ្យពលរដ្ឋរងារព្រោះគ្មានការយកចិត្តទុកដាក់ពីអាជ្ញាធរជាម៉ែ ជាឪនោះឡើយ។
ក្រោយការអន្តរាគមន៍ពីកម្លាំងអាជ្ញាធរ សមត្ថកិច្ចខណ្ឌដូនពេញ និងកងកម្លាំងពន្លត់អគ្គិភ័យ អគ្គិភ័យត្រូវបានបាញ់ពន្លត់ទៅវិញទាំងស្រុងភ្លាមៗ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ដដែលនេះ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងជាជំហានដំបូងថា គ្រោះអគ្គិភ័យនេះបណ្តាលមកពីទុស្សខ្សែភ្លើង៕