ភ្នំពេញ ៖ ប្រធាន គណៈកម្មការទី៣ នៃរដ្ឋសភា លោក ប៉ុល ហំ នឹងកោះហៅ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ុក រ៉ាប៊ុន និងរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ មកឆ្លើយបំភ្លឺ ទាក់ទងទៅនឹងគម្រោងស្ទឹងជាយអារ៉ែង។
លោក ប៉ុល ហំបានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៤ថា លោកនឹងអញ្ជើញ រដ្ឋមន្រ្តីទាំងពីរមកបំភ្លឺនៅថ្ងៃទី២៤ ខែវិច្ឆិកា ទាក់ទងនឹង គម្រោងជាយអារ៉ែង ស្ថិតនៅ ក្នុងស្រុកថ្មបាំង ខេត្តកោះកុងដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋនៅក្បែរនោះ៕
