តាកែវ៖ លោកពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអំពាវនាវ ដល់ពលរដ្ឋ កម្ពុជា ដែលមានបំណង ទៅស្វែងរកការងារធ្វើនៅក្រៅស្រុក ឱ្យងាកមកចាប់អារម្មរណ៍ ឱកាសការងារក្នុងស្រុក ព្រោះតែពេលនេះ និងថ្ងៃខាងមុខ អត្ថប្រយោជន៍ការងារក្នុងស្រុក ក៏មិនចាញ់បរទេស ប៉ុន្មាននោះដែរ។
ការអំពាវនាវនេះ ធ្វើឡើង ក្នុងពិធីសម្ពោធ ដាក់ឲ្យដំណើរការ មជ្ឈមណ្ឌលការងារខេត្តតាកែវ និងកំពង់ចាម នៅ វិទ្យាស្ថាន បច្ចេកទេសតេជោសែន ភូមិភាគ តាកែវ នៅឯទីរួមខេត្តតាកែវ នាព្រឹកម៉ិញនេះ ។
លោករដ្ឋលេខាធិការ បានលើកឡើងថា បច្ចុប្បន្នប្រទេសកម្ពុជា មានខឿនឧហ្សាហកម្ម សេដ្ឋកិច្ចរីចម្រើន យ៉ាងឆាប់រហ័ស ដែលក្នុងនោះកម្ពុជា ក៏ត្រូវការ កម្លាំងពលកម្ម ដើម្បីបំពេញតម្រូវការទីផ្សារ ក្នុងស្រុកផងដែរ។
លោកបានបន្តទៀតថា កា របង្កើតមជ្ឈមណ្ឌលការងារថ្មីនេះ បានបង្កលក្ខណៈឲ្យមានទីផ្សារពលកម្ម មួយ សម្រាប់ខេត្តតាកែវ ដែលអនុញ្ញាតឲ្យមានការជួបប្រាស្រ័យគ្នារវាង អ្នកផ្គត់ផ្គកម្លាំងពលកម្ម និងអ្នកត្រូវការ កម្លាំងពលកម្ម ដើម្បីពិភាក្សាការងារ និងតម្រូវការជំនាញ នៅមួយកន្លែង ដោយស្រួល កាត់បន្ថយការចំណាយ និងចំណេញពេលវេលា៕

