Tuesday, November 18, 2014

នាយករដ្ឋមន្រ្តីជប៉ុន នឹងផ្អាកការដំឡើងពន្ធ ដោយគ្មានលក្ខខណ្ឌ

តូក្យូ៖ មន្រ្តីរដ្ឋាភិបាលជប៉ុន បាននិយាយនៅថ្ងៃអង្គារថា នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ិនហ្ស៊ូ អាបេ និងរដ្ឋមន្រ្តីហិរញ្ញវត្ថុលោក តារ៉ូ អាសូ បានព្រមព្រៀងគ្នា ឲ្យផ្អាកគម្រោងប្រើប្រាស់ ការដំឡើងពន្ធ រហូតដល់ខែមេសា ឆ្នាំ២០១៧ ដោយគ្មានលក្ខខណ្ឌ លើគម្រោងសេដ្ឋកិច្ចមួយចំនួន។
សារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយនៅថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ថា នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីហិរញ្ញវត្ថុជប៉ុន សង្ឃឹមថា នឹងបង្ហាញនូវការរក្សាវិន័យសារពើរពន្ធជប៉ុន ដើម្បីរក្សាហិរញ្ញវត្ថុសាធារណៈ ដោយធានាថា ប្រតិបត្តិការតម្លើងពន្ធនឹងមាន ក្រោយការផ្អាក។
ការព្រមព្រៀងរវាងមន្រ្តីខាងលើ បានកើតឡើងអំឡុងពេលកិច្ចប្រជុំមួយ បន្ទាប់ពីវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំ G20 នៅទីក្រុង ប្រីសស្បេន ប្រទេស អូស្រ្តាលី កាលពីថ្ងៃចន្ទុ៕
Photo by DAP-News