Wednesday, November 5, 2014

ថៃ​ជំរុញ​ឲ្យ​ប្រាសាទព្រះវិហារ ក្លាយជា​គោលដៅ​ទាក់ទាញ​ទេសចរណ៍​

បាងកកៈ លោកនាយក​រដ្ឋមន្ត្រី​ថៃ Prayut Chan-o-cha ត្រូវបាន​រំពឹងថា នឹង​ពិភាក្សា​ជាមួយ​សម​ភាគី​កម្ពុជា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើ​លទ្ធភាព​នៃ​ការអភិវឌ្ឍន៍ ដោយ​ដាក់​ប្រាសាទព្រះវិហារ ជា​ទិសដៅ​ទេសចរណ៍​រួមមួយ​។​
លោក​ឧត្ដមសេនីយ៍ Prayut បាន​និយាយ​ទៅកាន់​អ្នករាយការណ៍​សារព័ត៌​មាននៅ​មួយថ្ងៃ​មុន​ដំណើរ​ទស្សនៈកិច្ច​ជា​ផ្លូវការ​ទៅកាន់​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ​ថា ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ គឺជា​របៀប​វីរៈ​មួយ​ក្នុងចំណោម​របៀប​វីរៈ​ជាច្រើន សម្រាប់​ដាក់​លើ​តុ​ពិភាក្សា​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​
ប៉ុន្តែ​បញ្ហា និង​ការប៉ះទង្គិច​គ្នា ដែល​មិនទាន់​ដោះស្រាយ​នៅ​តំបន់​ត្រួតស៊ីគ្នា​ជុំវិញ​ប្រាសាទ Hindu និង​នៅក្នុង​ឈូង​សមុទ្រ​ប្រទេស​ថៃ ក៏ដូចជា​ការងារ​បោះបង្គោល​ព្រំដែន ដែល​មិនទាន់​បានបញ្ចប់​នៅឡើយ​នោះ មេដឹកនាំ​ប្រទេស​ទាំងពីរ បាន​ឯកភាពគ្នា​មិន​ដាក់បញ្ចូល​ក្នុង​កិច្ចពិភាក្សា​នេះឡើយ ក្នុង​បំណង​រក្សា​ទំនាក់ទំនង​ឲ្យ​មាន​ភាពកក់ក្ដៅ​រវាង​ប្រទេស​ទាំងពីរ​៕​
701728 701729