Wednesday, November 12, 2014

លោក ហ៊ុន សែន អញ្ជើញចូលរួម ពិធីបើកកិច្ចប្រជុំ កំពូលធុរៈកិច្ច និងវិនិយោគអាស៊ាន

ភ្នំពេញ៖ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ថេន សេន ប្រធានាធិបតី នៃសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន លើកទី២៥ អញ្ជើញចូលរួម ពិធីបើកកិច្ច ប្រជុំកំពូលធុរៈកិច្ច និងវិនិយោគអាស៊ាន និងប្រគល់រង្វាន់ធុរៈកិច្ចអាស៊ានឆ្នាំ ២០១៤ ។
យោងតាមសារព័ត៌មានកម្ពុជា AKP ចេញផ្សាយ នៅថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ បានចេញផ្សាយឲ្យដឹងថា ការ អញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូលធុរៈកិច្ច និងវិនិយោគអាស៊ាននេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ មុនមួយថ្ងៃ នៃពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី២៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា របស់អាស៊ាន ។
ខណៈកំពុងស្ថិតនៅប្រទេស មីយ៉ាន់ម៉ានោះ សម្តេចតេជោ ហ៊ុន សែន ត្រូវបានព្រះសង្ឃ និងនិស្សិតកម្ពុជាសរុប ១១ នាក់ ទទួលស្វាគមន៍ ក្នុងផ្នែកមួយនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២៥ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត ដែលប្រារព្ធ ធ្វើឡើង ចាប់ពីថ្ងៃទី១២ ដល់១៣ ខែវិច្ឆិកា នៅរដ្ឋធានីណៃពិដោ របស់សហភាពមីយ៉ាន់ម៉ា ។
សូមបញ្ជាក់ផងដែរថា នៅកិច្ចប្រជុំកំពូល ថ្នាក់តំបន់មួយនេះ ក៏មានមន្រ្តីពាក់ព័ន្ធជាច្រើនទៀត អមដំណើរផងដែររួមមាន លោកឧបនាយក រដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួង ការបរទេស លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំ សំខាន់ៗ មួយចំនួនទៀត។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួង ការបរទេស ក្រៅពីកិច្ចប្រជុំកំពូលមួយនេះ មេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងជួបទ្វេភាគី ជាមួយនាយករដ្ឋមន្រ្តី អូស្រ្តាលី នាយករដ្ឋមន្រ្តីឥណ្ឌា និងនាយករដ្ឋមន្រ្តី នៃសហព័ន្ធរុស្ស៊ីផងដែរ ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS