Sunday, November 16, 2014

កងកម្លាំង ប្រដាប់ឣាវុធទាំង ៣ ប្រភេទ ដើរដង្ហែក្បួន ផ្សព្វផ្សាយជាសាធារណៈ ស្តីពី "បុរសល្អ" ក្នុងការទប់ស្កាត់ ឣំពើហិង្សាលើស្ត្រី និងកុមារ

កំពត ៖ កងកម្លាំងប្រដាប់ឣវុធទាំង ៣ប្រភេទ ក្នុងទូទាំងខេត្តកំពត ប្រមាណ ២៥០នាក់ ដឹកនាំដង្ហែក្បួន ដោយលោក ឣភិបាលរងខេត្ត ហេង វន្ថា ដោយមានការចូលរួម ពីឣ្នកតំណាងមកពីក្រសួងកិច្ចការនារី និងឣង្គការ PYO នាព្រឹកថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ បានប្រមូលជួបជុំគ្នា នៅរង្វង់មូលធូរ៉េន ទីរួមខេត្តកំពត ហើយចេញដំណើរដង្ហែក្បួនយុទ្ធ នាការ តាមបណ្តាផ្លូវមួយចំនួន ជុំវិញទីរួមខេត្តកំពត ក្រោមប្រធានបទ "បុរសល្អ" ក្នុងគោលបំណង ទប់ស្កាត់ឣំពើ ហិង្សាក្នុងគ្រួសារ ។
ក្នុងការដង្ហែក្បួន យុទ្ធនាការនេះ មានគោលបំណង ៖ ទី១-ផ្លាស់ប្តូរឥរិយាបទ នគរបាល កងរាជឣាវុធហត្ថ និងកង យុទ្ធពលខេមរភូមិន្ទ ជាគម្រូល្អ ក្នុងការចូលរួមទប់ស្កាត់ ឣំពើហិង្សាលើស្ត្រី និងក្មេងស្រី, ទី២-លើកកម្ពស់ប្រសិទ្ធិភាព ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ទាក់ទងនឹងឣំពើហិង្សាលើស្ត្រី និងក្មេងស្រី, និងទី៣-ធ្វើការផ្សព្វផ្សាយ ដល់ ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសបុរស ស្តីពីគោលការណ៍ស្នូលទាំង៦ របស់យុទ្ធនាការបុរសល្អ ដើម្បីទប់ស្កាត់ នូវឣំពើ ហិង្សាលើស្ត្រី និងកុមារ និងរក្សាសុភមង្គល នៅក្នុងគ្រួសារ ។ គោលការណ៍ស្នូលទាំង៦ នៃបុរសល្អ ១- ខ្ញុំបញ្ឈប់ ឣំពើហិង្សាលើស្ត្រី, ២-ខ្ញុំចែករំលែកលើការងារផ្ទះ, ៣- ខ្ញុំដោះស្រាយបញ្ហាដោយការពិភាក្សាគ្នា, ៤-ខ្ញុំយកចិត្តទុក ដាក់ចំពោះបុរស និងស្ត្រីឲ្យបានស្មើគ្នា,៥- ខ្ញុំសម្រេចចិត្តរួមគ្នា, ៦-ខ្ញុំធ្វើជាគម្រូល្អ ក្នុងការលើកកម្ពស់ សមភាព រវាង បុរស និងស្ត្រី ៕