
ពួកអាជ្ញាធរបាននិយាយនៅថ្ងៃពុធថា មនុស្ស១២នាក់ បានស្លាប់នៅប្រទេសហៃទីដោយសារភ្លៀងធ្លាក់ខ្លាំងនិងខ្យល់ព្យុះបក់បោកនៅភាគខាងជើងកោះការ៉ាអ៊ីប។
អភិបាលក្រុងខេបហៃធៀន លោក អ៊ីវ៉ុនអាល់តេអន (Al tean) និយាយថាសាកសព០៤នាក់ទៀត ត្រូវបានគេរកឃើញបន្ថែមទៅលើអ្នកស្លាប់០៨នាក់ ដែលគេបានរាយការណ៍មុន។ លោកនិយាយថា ប្រជាជនប្រហែល៥០០នាក់ ស្ថិតនៅក្នុងជម្រក ហើយថាទឹកជំនន់នៅប្រលានយន្តហោះបានបង្ខំចិត្តឲ្យមានការលប់ចោលជើងហោះហើរជាច្រើន។
នាយករដ្ឋមន្ត្រីលោក ឡូរ៉េនឡានម៉ូត (Laurent Lamouthe) និយាយថា រដ្ឋាភិបាលនិងចំណាយប្រាក់ប្រហែល៧៤០.០០០ដុល្លារ ដើម្បីជួយសហគមន៍ទាំងឡាយដែលត្រូវប៉ះពាល់ដោយសារទឹកភ្លៀង ហើយនិងចែកចាយស្បៀងនិងគ្រឿងឧបករណ៍ច្រោះទឹកស្អាត។
លោកនិយាយថា យើងបានចែករំលែកការឈឺចាប់និងការសោកស្ដាយជាមួយក្រុមគ្រួសារទាំងអស់ដែលបានក្លាយទៅជាជនរងគ្រោះទឹកជំនន់នោះ។ លោកបានបន្ថែមទៀតថា មន្ត្រីរដ្ឋាភិបាលមួយក្រុម កំពុងធ្វើដំណើរទៅកាន់តំបន់ភាគខាងជើងប្រទេសហៃទីនៅថ្ងៃពុធ ដើម្បីធ្វើការវាយតម្លៃពីការខូចខាត។
ពួកអាជ្ញាធរបាននិយាយថា ផលដំណាំចម្រុះ ត្រូវបានខូចខាតហើយថា សត្វពាហនៈជាច្រើនដែលនៅក្នុងនោះរួមមាន ពពែ គោ និងមាន់បានស្លាប់៕