
ប៉ោយប៉ែត ៖ ក្រុមសមត្ថកិច្ចប៉ូលិសអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានធ្វើសកម្មភាពចាប់ជនស្បែកខ្មៅចំនួន១៤នាក់ ដែលជាជនអន្តោរប្រវេសន៍ខុសច្បាប់ មកពីប្រទេសបង់ក្លាដែស លាក់ខ្លួនពួនអាត្មានៅក្រុងភ្នំពេញហើយបន្តមកស្នាក់នៅក្រុងប៉ោយប៉តក៏ត្រូវសមត្ថកិច្ចតាមប្រមាញ់ដល់ក្រុងប៉ោយប៉ែត ។
កំលាំងចម្រុះសហការជាមួយប៉ូលិសអន្តោរប្រវេសខាងលើនោះបានចូលទៅឆែកឆេរក្នុងផ្ទះសំណាក់999 កាលពីវេលាម៉ោង៣ និង៥០នាទីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ។ ខណៈពេលនេះសមត្ថកិច្ចកំពុងសាកសួរនិងតាមប្រមាញ់អ្នកដែលនៅសេសសល់បន្តទៀត ។ ប្រភពព័ត៌មានពីលោកស៊ីមសំអាតប្រធាន ការិយាល័យប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ជនអន្តោរប្រវេសទាំង១៤នាក់នេះ នឹងត្រូវបញ្ជូនទៅភ្នំពេញវិញទាំងយប់ដើម្បីចាត់ការបន្តតាមច្បាប់៕ពៅរី
