ភ្នំពេញ៖ នៅថ្ងៃអាទិត្យទី ២៣ វិច្ឆិកា នៅប្រមាណ ម៉ោង១០.៣០ នាទីយប់នេះលោកអ្នកនឹង បានដឹងបេក្ខនារី ដែលឈ្នះ ការប្រកួតបវរកញ្ញាឯក ទេសចរណ៍អន្តរជាតិ កម្ពុជា ឆ្នាំ២០១៤ ដែលបានធ្វើឡើងដោយ ក្រុមហ៊ុន Aplus Asia Network ដែលបានប្រារពអស់រយៈពេល ជាច្រើនខែ មកហើយ។
បេក្ខនារីជាង ១០០នាក់ ដែលបាន ដាក់ពាក្យចូលរូម ការប្រកួតក្នុងកម្មវិធីនេះ ហើយបេក្ខនារីនោះ ត្រូវបានជំរុះ នៅសល់តែ ២៤ រូបពី គណៈមេប្រយោគ ដែលរៀមចំឡើង ដោយក្រុមហ៊ុន Aplus Asia Network។ បេក្ខនារីទាំងនោះបត្រូវ បានហ្វឹកហាត់យ៉ាងយកចិត្ត ទុកដាក់ពី គ្រូដើរម៉ូត គ្រូរាំ និង រៀមច្បងសិល្បៈករ សិល្បៈការិនីជាន់ចាស់ ដើម្បើត្រៀមខ្លួនបង្ហាញសមត្ថភាព និង ទេព្យកោសល្យរបស់ពួកគេក្នុងយប់នេះ ហើយ បេក្ខនារីនីមួយៗ សុទ្ធតែមានជំនឿចិត្តថា ខ្លួននឹងក្លាយជាអ្នកឈ្នះ នៅក្នុងការប្រកួតមួយនេះ។
ទាក់ទិនទៅនឹងការប្រឡង កញ្ញាឯកទេសចរណ៍ អន្តរជាតិកម្ពុជានេះ លោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ”ខ្ញុំមានសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង ដែលឃើញក្មួយៗ មានភាពក្លាហាន ចូលរូមប្រកួតក្នុងកម្មវិធី ជ្រើសរើស កញ្ញាឯកទេសចរណ៍អន្តរជាតិ កម្ពុជាលើទី២នេះ”។
ជាងនេះទៅទៀតលោកស្រី ក៏បានសំដែង សេចក្តីសាទរនិងស្វាគមន៍ យ៉ាងកក់ក្តៅចំពោះរាល់ សម្មភាពនានា របស់ក្រុមហ៊ុន Aplus Asia Network ដែលបានពាំនាំ យកកម្មវិធី និងព្រឹត្តិការណ៍ដ៏ល្អនេះ មកចូលរួមចំណែក ក្នុងកិច្ចអភិវឌ្ឍវិស័យវប្បធម៌ និងវិចិត្រសិល្បៈ របស់កម្ពុជា ក៏ដូចជាបាន នាំយកភាពរីកចម្រើន របស់កម្ពុជា ទៅបង្ហាញដល់ ពិភពលោកផងដែរ។ ហើយលោកស្រីបន្លែមថា “ខ្ញុំសូមកោតសរសើរ នូវគំនិតផ្តូចផ្តើមរបស់ លោក Eric Lim (country director of Aplus) ដែលលោកបានបង្កើតកម្មវិធីនេះឡើង។ កម្មវិធីនេះបានផ្តល់ឱកាស ដ៏វិសេសវិសាល ដល់យុវតីកម្ពុជា នូវជំនាញវិជ្ជាជីវៈ ដែលចូលចិត្ត វិស័សសិល្បៈ និង ផ្តល់បទពិសោធន៍ថ្មី បន្ថែមទៀតដល់ពួកគេ ក៏ដូចជាបើកឱកាស ដល់ពួកគេបានចូលរួម ប្រគួតប្រជែង ជាលក្ខណៈអន្តរជាតិ នៅខែខាងមុខនេះ”។
កញ្ញា សម ម៉ាលិនមានអាយុ 19 ឆ្នាំ មកពី រាជធានីភ្នំពេញ ខណៈដែលកំពុងពិសារភោជនិហារ នៅភោជនីយដ្ឋានខ្មែរ បាសាក់ពីរ ជាមួយនឹង បេក្ខនារី២៣ ផ្សេងទៀត បាននិយាយថា "ខ្ញុំមានមោទនភាពណាស់ ដែលបានចូលរួម ក្នុងការប្រកួត វគ្គផ្តាច់ព្រ័ត្រនេះ ហើយ ខ្ញុំសង្ឃឹមថា បេក្ខនារីទាំង ៨ ចុងក្រោយនៅយប់នេះ គឺមានខ្ញុំមួយនាក់ក្នុង ចំណោមពួកគាត់"។
នៅក្នុងហាង ភោជនីយដ្ឋាននោះដែរ លោក Eric Slim ជាអគ្គនាយកប្រចាំ ប្រទេសនៃក្រុមហ៊ុន Aplus Asia Network បានមានប្រសាសន៍ថា “ថ្ងៃនេះ ក្រុមការងាររបស់ Aplus បាននាំបេក្ខនារីទាំងអស់មកថតរូបជុំគ្នា និង ពិសារភោជនីយហារ នៅហាងខ្មែរបាសាក់ពីរ ដើម្បីជប់លែងដល់ពួកគាត់ នឹង ធ្វើអោយគាត់ទាំងមានអារម្មណ៍ស្រស់ថ្លា ដើម្បីប្រកួតនៅយប់ស្អែក។ ហើយគោលបំណងដ៏ធំបំផុតនៃកម្មវិធីនេះ គឺដើម្បីលើកកម្ពស់វប្បធម៌កម្ពុជា ក៏ដូចជាលើកទឹកចិត្ត យុវតីខ្មែរដែលមាន ទេព្យកោសល្យ និង ភាពស្រស់ស្អាតអោយ បានចូលរួមក្នុងការប្រកួតប្រជែង លើកឆាកអន្តរជាតិ ហើយនឹង ដើម្បីពង្រីកនិងពង្រឹងវិស័យ ទេសចរណ៍ វប្បធម៌ និង ភាពទំនាក់ទំនងពី ប្រទេសមួយទៅប្រទេសមួយ ក្នុងពិភពលោក »។
ឆ្លៀតពេលនោះដែរ លោក Eric Lim ក៏បានថ្លែងអំណរគុណ ដល់ម្ចាស់ឧបត្ថម្ភកម្មវិធីកញ្ញា ឯកទេសចរណ៍ អន្តរជាតិកម្ពុជាទាំងក្នុងស្រុក និង ក្រៅស្រុកទាំងអស់ និង អរគុណដល់ហាងច្នៃម៉ូដ និង ហាងផលិតផលនានា ក្នុងក្រុងភ្នំពេញដែល ចូលរួមសហការ និងឧបត្ថម្ភគាំក្នុងកម្មវិធីនេះ។
បេក្ខនារីជ័យលាភីកម្ពុជា ៨រូបនឹង ទទួលបាន“ប្រាក់សុទ្ធរង្វាន់ និងអាហារូបករណ៍” ចំណែកឯជ័យលាភី នឹងទទួលបានការធ្វើដំណើរ ទៅប្រទេស ម៉ាឡេស៊ី រយ:ពេល២២ថ្ងៃ (ខែធ្នូ ឆ្នាំ២០១៤) ក្រោមការឧបត្ថម្ភ លើការចំណាយគ្រប់យ៉ាង ដើម្បីចូលរួមប្រឡង កញ្ញាឯកទេសចរណ៍ អន្តរជាតិ ពិភពលោក លើកទី១៨ដ៏អស្ចារ្យនេះ ព្រមទាំងទទួលបានសំបុត្រ យន្តហោះសម្រាប់ធ្វើដំណើរ ត្រឡប់មកវិញ អាហារគ្រប់ពេល ការធ្វើដំណើរទៅ ណាមកណា និងការស្នាក់នៅក្នុងសណ្ឋាគារ លំដាប់ផ្កាយ៥ ដែលមានតម្លៃសរុប ជាង១៥.០០០ដុល្លារសហរដ្ឋអាមេរិក៕


