បន្ទាយមានជ័យ៖ កម្លាំងនគរបាល ក្រុងប៉ោយប៉ែត ជាច្រើននាក់ បានចុះត្រួតពិនិត្យ រឹ តបណ្តឹងការធ្វើតំណើរ នៅពេល យប់ងងឹត ព្រោះកន្លងមកនេះមាន ករណីឆក់ ប្លន់ គាស់ផ្ទះ ជាច្រើនកក្រើក នៅក្នុងក្រុងប៉ោ យប៉ែត សមត្ថកិច្ច កំពុងតែដុះដៃ ដុះជើងទាំងថ្ងៃទាំងយប់ ដើម្បីកា រពារសន្តិសុខ និងសុវត្ថិភាពជូនពលរដ្ឋ រស់នៅ មានសេចក្តីសុខ ស្ងប់ស្ងាត់តាមមូលដ្ឋានរបស់ ពួ កគាត់។
ប្រតិបត្តិការក្រោយការដឹកនាំកម្លាំងផ្ទាល់ លោក អ៊ុំ សុផល អធិការ នគរបាល ក្រុងប៉ោ យប៉ែត និងលោក មេប៉ុស្តិ៍រដ្ឋបាលសង្កាត់ ទាំងបី ចាប់ពីវេលាម៉ោង៧ និង១០នាទីយប់ រហូតទល់ភ្លឺ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ។
លោក អ៊ុំ សុផល បានថ្លែងថា ការចុះប្រតិបត្តិការត្រួតពិនិត្យ និងការរឹតបណ្តឹង នៅពេលយប់នេះ ដើម្បីផ្តល់ភាពកក់ក្តៅជូនពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែត សុវត្ថិភាព សន្តិសុខ តាមមូលដ្ឋាន របស់ពួកគាត់ ដោយសារថ្មីនេះមានករណីជាច្រើនបា នកើនឡើង និងការបង្ក្រាបបន្តបន្ទាប់ផងដែរ ។
លោកបានបន្តថា ទោះបីមានការបង្ក្រាបបានបទល្មើ សជាច្រើននៅមូលដ្ឋានរបស់ខ្លួនបា នល្អប្រសើរ យ៉ាងណា សមត្ថកិច្ចនគរបាលក៏នៅគោលជំហរ ដឹងរឹងមាំនៅក្នុងប្រទេសយើង និងក៏មានការនឿយហាត់ទាំងយប់ ទាំថ្ងៃ និងមិនសូវបានគិតពីសុខភាពរបស់ខ្លួនដែរ ។
ជាចុងក្រោយ លោក អ៊ុំ សុផល បានសំណូមពរដល់ពលរដ្ឋទាំងអស់ បានធ្វើដំណើរពេលយប់គួរប្រុង ប្រយ័ត្នអោយខ្ពស់ ពីសុវត្ថិភាពខ្លួន គ្រួសារ បងប្អូនសាច់ញាតិគ្រប់គ្នា កុំអាំងខ្លួនមានអ្វី ឬមនុស្សប្រុស មានគ្នាច្រើនយ៉ាងណាក៏ត្រូវប្រុង ប្រយ័ត្នគ្រប់ពេលវេលា និងបន្ថែមខ្លួនឯងខ្លះ។
ជាពិសេសទៅនោះពួកជនល្មើស ឆ្លាតជា ងយើងគ្រប់ៗគ្នាឯណោះ ហើយពួកគេហានបាញ់សម្លាប់ គម្រាមកំហែង ទាំងអស់គ្នា មិនថាប្រុសឬស្រី យកអ្វីដែរមាននៅខ្លួនយើងថែមទៀ តផង៕





