ភ្នំពេញ៖ បន្ទាប់ពីកម្ពុជាបានរៀបចំប្រារព្ធ ព្រះរាជពិធីបុណ្យអុំទូក អកអុំបុកសំពះខែ សាជាថ្មី បន្ទាប់ពីអាកខានរយៈពេល៣ឆ្នាំជាប់គ្នានោះ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែនបាន ធ្វើការកោតសរសើរដល់អាជ្ញាធរភ្នំពេញ ដែលបានរក្សាសុវត្ថិភាពសណ្តាប់ ធ្នាប់បានល្អប្រសើរ។
សម្តេចបានមានប្រសាសន៍ប្រាប់នៅក្នុងពិធិចែកសញ្ញាដល់និស្សិត នៅសកលវិទ្យា IIC នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ នាវិទ្យាជាតិអប់រំថា អាជ្ញាធរគ្រប់លំដាប់ ថ្នាក់រក្សាសណ្តាប់ ធ្នាប់បានល្អនៅគ្រប់ទីកន្លែងក្នុង ឱកាសបុណ្យអុំទូក ដែលបានកន្លងផុតមកនេះ។
សម្តេចបានបញ្ជាក់ថា «ខ្ញុំថ្លែងកោតសរសើរដល់ កំលាំងប្រដាប់អាវុធគ្រ ប់ប្រភេទដែល បានការពារក្នុងរយៈពេលបុណ្យអុំទូក៣ថ្ងៃ ទាំងយប់ទាំងថ្ងៃ នេះគឺជាការខិតខំ ប្រឹងប្រែងមួយដើម្បីធនាសុវត្ថិភាព ជូនប្រជាពលរដ្ឋរបស់យើង»។
សម្តេចបន្តថា ផ្នែកពាក់ព័ន្ធដទៃទៀត ដូចជា ក្រុមគ្រូពេទ្យ និងក្រុមការងារកំចាត់ ជំងឺអេដស៍បានធ្វើសកម្មភាពយ៉ាងផុសផុលដើម្បីផ្សព្វផ្សាយអប់រំដល់កីឡាករអុំទូក និងអ្នកមកចូលរួមទាំងអស់ឲ្យដឹងពីជំងឺអេដស៍ក្នុងគោលបំណង ធ្វើយ៉ាងណា មកបុណ្យអុំបែរជាមិនមកលេង តែនាំអេដស៍ទៅស្រុកកំណើតវិញ។
សម្តេចក៏បានសរសើរដល់អាជ្ញាធរខេត្ត ដែលបានបញ្ជូនទូកមកប្រកួតប្រជែង ដើម្បីញាំងឲ្យបុណ្យមួយនេះ មានភាពសប្បាយរីករាយ និងរក្សាបានទំនៀម ទំលាប់ប្រពៃរបស់ខ្មែរ បន្ទាប់ពីអាកខាន៣ឆ្នាំជាប់គ្នា ដោយសារគ្រោះទឹកជំនន់ និងសម្តេចឪនៃយើងចូលទីវង្គត់កាលពីឆ្នាំ២០១២៕

