Friday, November 7, 2014

ចោរឆក់ និងបន្លំលូក ហោប៉ៅ ជិត១០នាក់ នៅក្នុងពិធី បុណ្យអុំទូក ត្រូវចាប់ខ្លួន

ភ្នំពេញ ៖ កម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នង ការដ្ឋាន នគរបាល រាជធានីភ្នំពេញ បានឃាត់ខ្លួន ជនសង្ស័យ ជិត១០នាក់ ដែល ជាប់ពាក់ព័ន្ធ និងសកម្មភាពឆក់ និងបន្លំលូក ហៅប៉ៅលួចលុយ ពីប្រជាពលរដ្ឋ ដែលដើរលេងកំសាន្ត នៅក្នុងពិធីបុណ្យ អុំទូកនាយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤។
មន្រ្តីនគរបាល ការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ បានឲ្យដឹងថា ជនសង្ស័យជិត១០នាក់ មានស្រីមានប្រុស ត្រូវបានកម្លាំង នគរបាល ចាប់ខ្លួនភ្លាមៗ នៅក្បែរវេទិកាព្រះមេរុហ៍ ក្រោយពេល ធ្វើសកម្មភាព ភ្លាមៗ ។
មន្រ្តីនគរបាល បានបន្តទៀតថា ក្រោយចាប់ខ្លួន ទ្រព្យសម្បត្តិ ត្រូវបានសមត្ថកិច្ច ប្រគល់ជូន ជនរងគ្រោះវិញផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យទាំងនេះ ត្រូវបានបញ្ជូន ទៅកាន់ស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀតតាមផ្លូវច្បាប់ ៕