Thursday, November 20, 2014

តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំអំណោយជួយលោកយាយក្រខ្សត់...

នៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះលោកជំទាវ អ៊ុក ម៉ាលីអគ្គហិរញ្ញឹក កក្រក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំយកថវិការ២លានរៀល ទឹកបរិសុទ្ធ ២កេស ទឹកដោះគោឆៅ ២កេស ជូនលោកយាយ កើត អ៊ុន អាយុ៦៨ឆ្នាំ ដែលកំពុងមើលថែជំងឺ លោកតា មាស លន់ អាយុ៧៨ឆ្នាំ ជាប្តីមានជំងឺធ្លាយក្រពះហើយត្រូវវះកាត់ នៅមន្ទីរពេទ្យព្រះកុសុម: ។ ក្រុមគ្រួសារលោកតា មានស្រុកកំណើតនៅភូមិព្រៃខ្លុង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ថវិការ២លានរៀលនេះ គឺប្រគល់ជូនលោកយាយដើម្បីទុក ប្រើប្រាស់និងទិញអាហារឬនំផ្សេងៗក្នុងពេលសម្រាកព្យាបាល។ចំណែកថ្លៃវះកាត់ និងថ្លៃសម្រាកព្យាបាលលើវាផ្សេងៗនៅមន្ទីរពេទ្យព្រះកុសមៈ គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកក្រហមកម្ពុជា ជាអ្នកចេញដោះស្រាយជូនលោកតាទាំងស្រុង។