Friday, November 7, 2014

កោះហៅ​រដ្ឋមន្ត្រី ៣ ក្រសួង ឱ្យ​ចូល​ទៅ​ឆ្លើយបំភ្លឺ​មុខ​រដ្ឋសភាជាតិ​

​ភ្នំពេញ​ ៖ យោងតាម​ប្រភព​ព័ត៌មាន​ច្បាស់​ការ ពី​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា​បានឱ្យដឹងថា បើទោះបី ជា​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ចូល​ប្រជុំ​រដ្ឋសភា​ក៏ដោយ ក៏​រដ្ឋសភា​ដែល​សព្វថ្ងៃ​មាន​កែ​សមាជិក​មកពី​គណបក្ស ប្រជាជន​កម្ពុជា និង​កោះប្រជុំ​វិសាមញ្ញ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី ០៧ ខែ​សីហា ដើម្បី​ស្តាប់​នូវ​ការឆ្លើយបំភ្លឺ​រួមគ្នា របស់​រដ្ឋមន្ត្រី​ចំនួន ០៣​រូប ។​
​រដ្ឋមន្ត្រី​ទាំង ៣​រូបនោះ រួមមាន លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ។​
​បើ​តាម​ប្រភព​ខាងលើ បានឱ្យដឹង​ទៀត​ថា អង្គប្រជុំ​រដ្ឋសភា និង​សួរដេញដោល រដ្ឋមន្ត្រី​ទាំង​បី អំ​ពិ​វិស័យ ទទួលខុសត្រូវ​តាម​ក្រសួង​ជំនាញ​នីមួយៗ​ពិសេស​ពាក់ព័ន្ធ និង​ការកែទម្រង់​ស៊ីជម្រៅ​រយៈពេល ១​ឆ្នាំកន្លងមក បន្ទាប់​ពី​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ថ្មី ។​
​ក្នុងនោះ មាន​បញ្ហា​ការកាប់​ឈើ និង​ការកសាង​ទំនប់​វ៉ា​រី​អគ្គិសនី​សេ​សាន​ក្រោម ២ នៅ​ខេត្ត​ស្ទឹងត្រែង​​ក៏​ជា​របៀបវារៈ​មួយ ក្នុង​ការសួរដេញដោល​លើ​រដ្ឋមន្ត្រី​ក្រសួង​ទាំង​បី​រូប​ផង​ដែរ ។​
​គួរ​បញ្ជាក់​រំលឹក​ផងដែរ​ថា ក្នុង​ពេល​ថ្មីៗ​កន្លងទៅនេះ រដ្ឋសភាជាតិ​បាន​បើក​វេទិកា​ដេញដោល​សួរ​ឆ្លើយ​ម្តង រួចមក​ហើយ​ជាមួយ​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល អំពី​គម្រោង​សាងសង់​ទំនប់​វ៉ា​រី អគ្គិសនី​សេ សាន​ក្រោម ២ នៅ​ខេត្ត​ស្ទឹងត្រែង ។ កាលណោះ​គេ​នៅ​ចាំបាន​ថា លោក​រដ្ឋមន្ត្រី ស៊ុយ សែម បាន​លើកឡើង​ថា គម្រោង​ទំនប់​វ៉ា​រី​អគ្គិសនី​សេ​សាន្ត​ក្រោម ២ មានតម្លៃ ជិត ១.០០០​លាន​ដុល្លារ​នោះ បាន​ផ្តល់​ផល​ចំណេញ​ច្រើនជាង ផល​អវិជ្ជមាន ។​
​រីឯ​ការលើកឡើង​ពាក់ព័ន្ធ​នឹង​ការកាប់​ឈើ និង​ផលប៉ះពាល់​នានា ជា​ការទទួលខុសត្រូវ​គ្រប់គ្រង​របស់​ក្រសួង បរិស្ថាន និង​ក្រសួង​កសិកម្ម ៕

 national-assembly1