Wednesday, November 5, 2014

​រដ្ឋាភិបាលយោធា​ថៃ ថ្លែងអំណរគុណ ដល់​រដ្ឋាភិបាល​កម្ពុជា​ករណី​ដោះលែង​អ្នកទោស​ថៃ​

​ថៃ​៖​ក្រុមប្រឹក្សា ជាតិ​ដើម្បី​សណ្តាប់ធ្នាប់​និង​សន្តិភាព​នៃ​រដ្ឋាភិបាល​យោធា​ថៃ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន ដោះលែង​សកម្ម​ជ​នយោបាយ​ជនជាតិ​ថៃ​ម្នាក់​កាលពី​ថ្ងៃ​ទី​០១​ខែកក្កដា​។​
​អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សណ្តាប់ធ្នាប់​និង​សន្តិភាព​នៃ រដ្ឋាភិបាលយោធា​ថៃ​លោក Colonel Winthai Suwari ថ្លែង​ថា​ថៃ​បាន​ផ្ញើលិខិត​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា​ករណី​លើកលែង ទោស​ដល់​លោក វី​រ៉ា ស៊ុំ​ក្វាម​ឃី​ត (Veera Somkwamkid) ជា​សកម្មជន​នយោបាយ​ដែល​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា​ជាង​៣​ឆ្នាំ​មក​។​តែ​លោក បញ្ជាក់ថា ករណី​ដោះលែង​លោក វី​រ៉ា ស៊ុំ​ក្វាម​ឃី​ត​មិនមែន​ជា​ការដោះដូរ​អ្នកទោស​ជាមួយ​កម្ពុជា​ទេ​។​នេះ​បើ​តាម បណ្តាញសារព័ត៌មាន​ថៃ NNT​។​
​រដ្ឋមន្ត្រីការបរទេស​ស្តីទី នៃ​រដ្ឋាភិបាល​យោធា​ថៃ​លោក Sihasak Phuangketkaew ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី​៣០​ខែមិថុនា ហើយ​បាន​ជួប​លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន​និង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​លោក ហោ ណាំហុង នោះ​បញ្ជាក់ថា​ការស្នើសុំ​លើកលែងទោស​ដល់​លោក ស៊ុំ​ក្វាម​ឃី​ត​គឺ​ផ្អែក​ទៅតាម​ច្បាប់​របស់​កម្ពុជា មិនមែន​ជា​ការដោះដូរ​អ្វី​ទេ ៕

2014_07_03 (2)