Wednesday, November 12, 2014

រាជរដ្ឋាភិបាល​ធានា​ដោះស្រាយ​ប្រាក់​បៀវត្ស​របស់​បុគ្គលិក​នៃ​សាលាក្តី​​ខ្មែ​ក្រហម​ភាគី​កម្ពុជា​

gdg

ភ្នំពេញ ៖ នៅ​ក្នុង​ការ​ជួប​សន្ទនា​ដោយ​ផ្ទាល់​ជាមួយ​ឯកឧត្តម បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ នៅក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២៥ នៅ​ទីក្រុង​ណៃ​ពី​ដោ សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន បានបង្ហាញ​នូវ​ឆន្ទៈ​ក្នុងការ​ដោះស្រាយ​ប្រាក់បៀវត្ស​របស់​បុគ្គលិក​នៃ​សាលាក្តី​ខ្មែ​ក្រហម​ភាគី​កម្ពុជា​សម្រាប់​ចុងឆ្នាំ​២០១៤​នេះ​។
​ ​បេសកជន​ពិសេស​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​រាយការណ៍ ពី​ប្រ ទេស​មី​យ៉ាន់​ម៉ា​មក​ថា ក្នុងជំនួប​ពិភាក្សាគ្នា​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ជម្រាបជូន​ឯកឧត្តម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ពី​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​ជួយឧបត្ថម្ភ​ថវិកា​ចំ នួន​១.១៥០.០០០​ដុល្លា​អាម៉េរិក ក្នុងការ​ដោះស្រាយ​ប្រាក់បៀវត្ស​ជូន ដល់​បុគ្គលិក នៃ​សាលាក្តី​ខ្មែរក្រហម​នៃ​ភាគី​កម្ពុជា​សម្រាប់​ខែតុលា វិច្ឆិកា និង​ខែធ្នូ​ឆ្នាំ​២០១៤ ។ ជាមួយគ្នានេះ​សម្តេច​តេ​ជោ​ក៏បាន​ធានា​អះអាង​នៅ​ចំពោះមុខ​ឯកឧត្តម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ដោះស្រាយ​ប្រាក់បៀវត្ស​សម្រាប់ បុគ្គលិក​ភាគី​កម្ពុជា នៃ​សាលាក្តី​ខ្មែរក្រហម​សម្រាប់​រយៈពេល​៦​ខែ​ក្នុង ឆ្នាំ​២០១៥​ខាងមុខ​បន្តទៀត​។
​ ​បេសកជន​ពិសេស​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​បញ្ជាក់ថា ឯកឧត្តម បាន គី​មូ​ន មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​ចំពោះ​សម្តេច​តេ ជោ​នាយករដ្ឋមន្ត្រី និង​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការខិតខំ​ដោះស្រាយ​ដល់​ការលំបាក​របស់​បុគ្គលិក នៃ​សាលាក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់បំផុត ។​
​ ​ជាមួយគ្នានេះ​ភាគី​ទាំងពីរ ក៏បាន​ពិភាក្សាគ្នា​យ៉ាង​យកចិត្ត​ទុក ដាក់​ទៅលើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលមាន​ការយកចិត្តទុកដាក់​ដូចគ្នា​៕​​