
ភ្នំពេញ ៖ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្ដាប្រទេសអាស៊ានបាន ស្វាគមន៍ការចាប់ដំណើរការមជ្ឈមណ្ឌលកម្ចាត់មីនតំបន់អាស៊ានដែល ធ្វើឡើងនៅក្នុងប្រទេសកម្ពុជា ហើយដែលពេលនេះដល់ពេលវេលា ដែលត្រូវចាត់តាំងតំណាង ដើម្បីចាប់ដំណើរការស្ថាប័ននេះ និងបាន ស្វាគមន៍ចំពោះការចាប់ដំណើរការ នៃវិទ្យាស្ថានអាស៊ាន ដើម្បីសន្តិ ភាព និងការផ្សះផ្សា ដែលជាស្ថាប័នអាស៊ានមួយសម្រាប់ស្រាវជ្រាវ ចូលរួមចំណែកសម្រាប់ការវិភាគ ការសិក្សាអំពីសន្តិភាព ការគ្រប់គ្រង ជម្លោះឬការដោះស្រាយជម្លោះនោះ។
ក្នុងសន្និសីទកាសែត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីការអញ្ជើញនិវត្តន៍ពីកិច្ចប្រជុំកំពូលអាស៊ានលើកទី២៥ នៅប្រ ទេសមីយ៉ាន់ម៉ារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជិត កណ្តាលអធ្រាត្រថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០១៤ ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីថ្លែងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី២៥បានផ្ដោតទៅលើប្រធានបទ ស្ដីពីឆ្ពោះទៅមុខរួមគ្នាទៅកាន់សហ គមន៍មួយប្រកបដោយសន្តិភាព និងវិបុលភាព ក្នុងកិច្ចប្រជុំនេះ ប្រមុខ រដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានបានអនុម័តទៅលើឯកសារចំនួន២ គឺទី១ ក្របខ័ណ្ឌណៃពិដោស្ដីពីចក្ខុវិស័យសមគមន៍អាស៊ានលើកទី២៥ និងទី២គឺសេចក្ដីថ្លែងការណ៍ស្ដីពីការពង្រឹងលេខាធិការដ្ឋានអាស៊ាន និង ការពិនិត្យឡើងវិញនូវស្ថាប័នអាស៊ាន ។
ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានបានឯកភាពគ្នាទៅលើការ ពិនិត្យមើលអំពីលទ្ធភាព ក្នុងការឱ្យប្រទេសទីម័រខាងកើតចូលរួមក្នុង សកម្មភាពអាស៊ាន ដើម្បីការកសាងសមត្ថភាព ដើម្បីធ្វើឱ្យប្រទេស ទីម័រខាងកើតចូលជាសមាជិកអាស៊ាននាពេលខាងមុខ ។ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និងធ្វើយ៉ាងណាពង្រឹង និងពង្រីកទំនាក់ទំ នងនិងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសដែលជាដៃគូសន្ទនា របស់អាស៊ានឱ្យបន្តគាំទ្រដល់ការធ្វើសមាហរណកម្មអាស៊ាន ការ កសាងសហគមន៍អាស៊ាន ក៏ដូចជាការតភ្ជាប៉អាស៊ានផងដែរ ។ ក្រៅពីនេះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានក៏បានផ្លាស់ប្ដូរមតិ និង យោបល់ជុំវិញបញ្ហាតំបន់ បញ្ហាអន្តរជាតិ ក៏ដូចជាសមុទ្រចិនខាងត្បូង សភាពការណ៍នៅឧបទ្វីបកូរ៉េ និងជំងឺឆ្លងអេប៊ូឡាជាដើម។
ឯកឧត្ដមថ្លែងថា ចំពោះកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១២ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានបានឯកភាពដំឡើងកម្រិតនៃកិច្ច សន្ទនាពីភាពជាដៃគូមកជាដៃគូយុទ្ធសាស្ត្រដើម្បីជំរុញផែនការសកម្ម ភាពពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០រវាងអាស៊ាន-ឥណ្ឌាឱ្យទទួលបានជោគជ័យ ។ ក្នុងកិច្ចប្រជុំនេះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យរដ្ឋាភិ បាលឥណ្ឌាបន្តការគាំទ្រចំពោះហិរញ្ញវត្ថុ ក៏ដូចជាជំនួយផ្នែកបច្ចេក ទេស និងការកសាងសមត្ថភាពដល់មជ្ឈមណ្ឌលកម្ចាត់មីនតំបន់ អាស៊ាន និងដំណើរការនាពេលខាងមុខ ។
កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី១៧ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិ បាលអាស៊ាន និងជប៉ុនបានអនុម័តទៅលើសេចក្ដីថ្លែងការណ៍រួម អាស៊ាន ជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការ ការប្រយុទ្ធប្រឆាំងភេរវ កម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ។ នៅក្នុងជំនួបនេះសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគាំទ្រនូវឯកសារទស្សនទានដែលស្នើឡើងដោយភាគីជប៉ុន ស្ដីពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី ដើម្បីគុណភាព នៃការរីកចម្រើននៃគំនិតផ្ដួចផ្ដើមអាស៊ាន-ជប៉ុនស្ដីពីសុខ ភាព ។ សម្ដេចតេជោក៏បានគាំទ្រនូវការស្នើសុំរបស់ប្រទេសជប៉ុន ចំពោះការរៀបចំ កិច្ចប្រជុំក្រៅផ្លូវការរបស់មន្ត្រីការពារជាតិអាស៊ាន-ជប៉ុន ដែលគ្រោង ធ្វើនាពេលខាងមុខនេះ ។
ចំពោះកិច្ចប្រជុំកំពូលអាស៊ាន និងអង្គការសហប្រជាជាតិលើក ទី៦បានអនុម័តទៅលើផែនការការងារអាស៊ាន និងអង្គការសហប្រជា ជាតិសម្រាប់ ឆ្នាំ២០១៥ ដើម្បីដាក់ចេញនូវផែនការអាទិភាពសម្រាប់ កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអង្គការសហប្រជាជាតិ ពិសេស ធ្វើយ៉ាងណាឱ្យអាស៊ានគ្មានគ្រឿងញៀននូវឆ្នាំ២០១៥ ។
កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ក៏បានផ្ដោតទៅលើការប្រារព្ធខួបអនុស្សាវរីយ៍៤០ឆ្នាំនៃទំនាក់ទំនងរវាងអាស៊ាន និងអូស្ត្រាលី ដោយសារអូស្ត្រាលីជាដៃគូសន្ទនាមានវ័យចំណាស់ជាងគេបំផុត ។ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និងអូស្ត្រាលីបានឯកភាព ដើម្បី ដំឡើងកម្រិតនៃទំនាក់ទំនងរវាងអាស៊ាន និងអូស្ត្រាលីពីដៃគូពេញ លេញទៅជាដៃគូយុទ្ធសាស្ត្រ ។ ក្នុងកិច្ចប្រជុំនេះសម្ដេចតេជោនាយក រដ្ឋមន្ត្រីបានស្នើឱ្យប្រទេសអូស្ត្រាលីគាំទ្រជាបច្ចេកទេស ហិរញ្ញវត្ថុ និង ការកសាងសមត្ថភាពដល់មន្ត្រី ដែលគ្រោងមកធ្វើការនៅមជ្ឈមណ្ឌល កម្ចាត់មីនតំបន់អាស៊ាននេះ។
ចំពោះកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី៩ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសទាំង១៦រួមមាន អាស៊ានបូក៣(ជប៉ុន កូរ៉េខាង ត្បូង ចិន អូស្ត្រាលី នូវែលសេឡង់ និងសហរដ្ឋអាមេរិកបានអនុម័ត ទៅលើសេចក្ដីថ្លែងការណ៍ នៃកិច្ចប្រជុំអាស៊ីបូព៌ាស្ដីពីការប្រយុទ្ធប្រ ឆាំងការជួញដូរសត្វព្រៃ និងអនុម័តទៅលើសេចក្ដីប្រកាសស្ដីពីគោលការណ៍ណែនាំនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា សម្រាប់ឆ្លើយតបបន្ទាន់ចំ ពោះគ្រោះមហន្តរាយ ព្រមទាំងសេចក្ដីប្រកាសរួមកិច្ចប្រជុំកំពូលអាស៊ី បូព៌ាលើកទី៩ ស្ដីពីការឆ្លើយតបថ្នាក់តំបន់ចំពោះការរីករាលដាលនៃ ជំងឺអេប៊ូឡា ។
កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី២ បានអនុម័ត សេចក្ដីប្រកាសរួមរវាងអាស៊ាន-សហរដ្ឋអាមេរិក ស្ដីពីបម្រែបម្រួលអាកាសធាតុ ។ ក្នុងកិច្ចប្រជុំនេះដែរប្រធានាធិបតីសហរដ្ឋអាមេរិកបាន ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់យុវជនចំនួន៥០០កន្លែង សម្រាប់ ទៅសិក្សា និងធ្វើការនៅសហរដ្ឋអាមេរិកនៅឆ្នាំ២០១៥។
ចំពោះកិច្ចប្រជុំអាស៊ាន-ចិនលើកទី១៧ ប្រទេសចិនបានគាំទ្រ ដល់ការតភ្ជាប់របស់អាស៊ាន ការកសាងសហគមន៍អាស៊ាន ការធ្វើ សមាហរណកម្មអាស៊ាន ហើយប្រទេសចិនក៏បានជំរុញផងដែរក្នុង គំនិតផ្ដួចផ្ដើមទាក់ទង និងវិថីសមុទ្រ ធនាគារអាស៊ីសម្រាប់វិនិយោគហេដ្ឋារចនាសម្ព័ន្ធដោយប្រទេសចិន និងផ្ដល់អាទិភាពគម្រោងជំនួយ នេះដើម្បីគាំទ្រដល់គម្រោងតភ្ជាប់របស់អាស៊ាន ។ នៅក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគាំទ្រដល់គំនិតផ្ដួចផ្ដើមរបស់ប្រទេស ចិនពាក់ព័ន្ធ និងសន្ធិសញ្ញាអាស៊ាន-ចិនស្ដីពីអ្នកជិតខាងល្អ មិត្តភាព និងកិច្ចសហប្រតិបត្តិការ៕ស្នាយពល
