Friday, November 21, 2014

មន្ត្រីបក្សប្រឆាំងៈ មាជ សុវណ្ណារ៉ា អាចក្លាយជា តំណាងរាស្ត្រ ដើម្បីចេញ ពីពន្ធនាគារ

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង បានថ្លែអឲ្យដឹងថា លោក មាជ សុវណ្ណារ៉ា ប្រធានផ្នែកផ្សព្វផ្សាយ និងព័ត៌មានរបស់ គណបក្ស សង្គ្រោះជាតិ អាចនឹងត្រូវបាន គណបក្សរៀបចំឲ្យ ក្លាយទៅជាអ្នកតំណាងរាស្ត្រ មានអភ័យឯកសិទ្ធ ពេញលេញ ដើម្បីអាចចេញពីពន្ធនាគារ។
មន្ត្រីជាន់ខ្ពស់រូបនោះបានបញ្ជាក់ថា លោក សម រង្ស៊ី ក៏បានថ្លែងនៅក្នុងកម្មវិធីបង្សុកូលឧទ្ទិសកុសល ដល់វិញ្ញាណក្ខន្ធ អ្នកស្លាប់នៅ កោះពេជ្រ នារសៀលថ្ងៃទី២១ ខែវិច្ឆិកានេះថា គណបក្សនឹងរៀបចំឲ្យលោក មាជ សុវណ្ណារ៉ា ក្លាយជាតំណាង រាស្រ្ត ដើម្បីគេចផុតពីពន្ធនាគារ។