ភ្នំពេញ ៖ ដោយយល់ឃើញថា ដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចា គឺជាមធ្យោបាយដ៏ល្អតែមួយគត់ក្នុងការដោះ ស្រាយ បញ្ហានយោបាយដែលកើតមានក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៥ នៃរដ្ឋសភា នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ និងដោយគោរពតាមឆន្ទៈរបស់ប្រជាពលរដ្ឋ និងដើម្បីជាផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រទេសជាតិ ថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានជួបប្រជុំពិភាក្សាគ្នា នាថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា និងបានព្រមព្រៀងគ្នា លើដំណោះស្រាយនយោបាយដែលមានខ្លឹមសារដូចខាងក្រោម ៖
ប្រការទី ១ ៖ គណបក្សទាំងពីរបានឯកភាពគ្នា លើដំណោះស្រាយនយោបាយដោយចូលរួមធ្វើការជាមួយគ្នា នៅក្នុង ស្ថាប័នរដ្ឋសភា ដើម្បីឈានទៅដោះស្រាយបញ្ហានានា របស់ប្រទេសជាតិ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ។
ប្រការទី ២ ៖ ផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃជំនួបកំពូលរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះ កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៣ គណបក្សទាំងពីរបានឯកភាពគ្នា ដើម្បីកែទម្រង់ការបោះឆ្នោត ដោយរៀបចំ ស្ថាប័នរៀបចំការបោះឆ្នោត ជាស្ថាប័នដែលមានឯករាជ្យពេញលេញ ដោយមានចែងក្នុងជំពូក ១ ដោយឡែកក្នុងរដ្ឋធម្មនុញ្ញ ហើយសមាសភាពនៃស្ថាប័ននេះ ត្រូវជ្រើសតាំងដោយរដ្ឋសភាតាមមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។
សមាសភាពគណៈកម្មការជាតិរៀបចំការបោះឆ្នោតមានចំនួន ០៩រូប ក្នុងនោះសមាសភាព ៤រូប ជ្រើសរើស ដោយគណបក្សមានអាសនៈក្នុងរដ្ឋសភា ដែលមិនចូលរួមក្នុងរាជរដ្ឋាភិបាលហើយសមាសភាព ០១រូបទៀត គឺត្រូវជ្រើស រើសដោយមានការព្រមព្រៀងគ្នារវាងគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា ។
គណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភា ត្រូវដំណើរការរៀបចំឱ្យមានការជ្រើសរើស ដោយបើកចំហរ និងតម្លាភាព នូវសមាសភាពគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតដាក់ជូនរដ្ឋសភា ដើម្បីបោះឆ្នោតទុកចិត្ត ។ ក្នុងករណីដែលមកខានមិនបានរៀបចំសមាសភាពគណៈកម្មធិការរៀប ចំការបោះឆ្នោត សមាសភាពគណកម្មការរៀបចំការបោះឆ្នោត ដែលមានស្រាប់ត្រូវបន្តការងាររបស់ខ្លួនបន្តទៅទៀត និងមានសមត្ថកិច្ច ដើម្បីចាត់ចែងរៀបចំការបោះឆ្នោតតាមច្បាប់ ។
គណបក្សទាំងពីរឯកភាពគ្នា ឱ្យគណៈកម្មការចម្រុះដែលមានស្រាប់បន្តពិភាក្សាគ្នារៀបចំគ្របខណ្ឌ កំណែទម្រង់ការ បោះឆ្នោតនាពេលខាងមុខ ស្របតាមសេចក្តីប្រកាសរួមរវាងក្រុមការងារគណបក្សប្រជាជនកម្ពុជា និងក្រុមការងារគណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៤ ក្នុងនោះដោយរួមទាំងការរៀបចំបញ្ជីបោះឆ្នោតជាថ្មី ។
ប្រការទី ៣ ៖ គណបក្សទាំងពីរឯកភាពគ្នា កំណត់ឡើងវិញនូវកាលបរិច្ឆេទនាពេលខាងមុខ ។
ប្រការទី ៤ ៖ គណបក្សទាំងពីរឯកភាពគ្នា ក្នុងការរៀបចំឱ្យមានការបែងចែក អំណាចដាច់ពីរគ្នា រវាងអំណាចនិតិបញ្ញត្តិ និងអំណាចនិតិវិសោធន៍កម្ម បទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដើម្បីឱ្យស្ថាប័ននេះ អាចបំពេញតួនាទី របស់ខ្លួនឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព ក្នុងនោះលើកកម្ពស់តួនាទី និងសិទ្ធិអំណាចរបស់គណបក្ស មានអាសនៈ ក្នុងរដ្ឋសភាដែលមិនចូលរួម ក្នុងរាជរដ្ឋាភិបាលស្របតាមរដ្ឋធម្មនុញ្ញច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ជាធរមាន ។ គណបក្ស ទាំងពីរ ឯកភាពគ្នារៀបចំក្បាលម៉ាស៊ីនរដ្ឋសភាដោយបែងចែកតួនាទីដឹកនាំនៅក្នុងគណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភា តាមរូបមន្ត ៧ ទល់នឹង ៦ ដោយត្រូវបង្កើតបន្ថែមគណៈកម្មការជំនាញថ្មីមួយទៀត ហើយដោយមានប្រធានរដ្ឋសភាមកពី គណបក្សប្រជាជនកម្ពុជាអនុប្រធានទី ១ មកពីគណបក្សសង្គ្រោះជាតិ និងអនុប្រធានទី ២ មកពីគណបក្សប្រជាជនកម្ពុជា ។ គណៈកម្មការដែលបង្កើតថ្មី ជាគណៈកម្មការទី ១០ មានឈ្មោះថា គណៈកម្មការអង្កេតបោសសំអាត និងប្រឆាំងអំពើពុក រលួយ ដោយបំបែកចេញពីគណៈកម្មការទី ៤ ហើយដូរឈ្មោះគណៈកម្មការទី ៤ មកជាគណៈកម្មាការផ្ទៃគារពារជាតិ និងមុខងារសាធារណៈ ។
គណៈកម្មការដែលគណបក្សប្រជាជនកម្ពុជាធ្វើជាប្រធាន និងធ្វើជាលេខាធិការរួមមាន គណៈកម្មការទី ២ គណៈកម្មការ ទី ៤, គណៈកម្មការ ទី ៦, គណៈកម្មការ ទី ៩ ។ គណកម្មការដែលគណបក្សសង្គ្រោះជាតិ ធ្វើជាប្រធាន និងធ្វើជាលេខាធិការរួមមាន ៖ គណៈកម្មការ ទី ១, គណៈកម្មការ ទី ៣, គណៈកម្មការ ទី ៧, គណៈកម្មការ ទី ៨ និង គណៈកម្មការ ទី ១០ ។ គណកម្មការនីមួយៗមាន ៩រូប គណកម្មការណាដែលគណបក្សណាធ្វើជាប្រធាន គណបក្សនោះមាន ៥រូប និងគណបក្សមួយទៀតមាន ៤រូប ។
គណៈកម្មការដែលគណបក្សប្រជាជនកម្ពុជាធ្វើជាប្រធាន និងធ្វើជាលេខាធិការរួមមាន គណៈកម្មការទី ២ គណៈកម្មការ ទី ៤, គណៈកម្មការ ទី ៦, គណៈកម្មការ ទី ៩ ។ គណកម្មការដែលគណបក្សសង្គ្រោះជាតិ ធ្វើជាប្រធាន និងធ្វើជាលេខាធិការរួមមាន ៖ គណៈកម្មការ ទី ១, គណៈកម្មការ ទី ៣, គណៈកម្មការ ទី ៧, គណៈកម្មការ ទី ៨ និង គណៈកម្មការ ទី ១០ ។ គណកម្មការនីមួយៗមាន ៩រូប គណកម្មការណាដែលគណបក្សណាធ្វើជាប្រធាន គណបក្សនោះមាន ៥រូប និងគណបក្សមួយទៀតមាន ៤រូប ។
ប្រការទី ៥ ៖ គណបក្សទាំងពីរឯកភាពគ្នា ពិនិត្យឡើងវិញនូវក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភា ។
ប្រការទី ៦ ៖ គណបក្សទាំងពីរ ឯកភាពគ្នាធ្វើការកែទម្រង់ និងពង្រឹងស្ថាប័នជាតិសំខាន់ៗ ជាពិសេសស្ថាប័នឯករាជ្យ នានាឱ្យអាចបំពេញការងារបំរើជាតិ និងប្រជាពលរដ្ឋស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនិតិរដ្ឋ ។
ប្រការទី ៧ ៖ គណបក្សទាំងពីរ ឯកភាព ក្នុងការសិក្សា ដើម្បីឈានទៅធ្វើវិសោធនកម្ម បទដ្ឋាន គតិយុត្តិ ពាក់ព័ន្ធ ដើម្បីធានាអនុវត្តន៍កិច្ចព្រមព្រៀងនេះ ។
ប្រការទី ៧ ៖ គណបក្សទាំងពីរ ឯកភាព ក្នុងការសិក្សា ដើម្បីឈានទៅធ្វើវិសោធនកម្ម បទដ្ឋាន គតិយុត្តិ ពាក់ព័ន្ធ ដើម្បីធានាអនុវត្តន៍កិច្ចព្រមព្រៀងនេះ ។
ពិធីចុះកិច្ចព្រមព្រៀងនយោបាយខាងលើនេះ ចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, ឯកឧត្តម ស ខេង, ឯកឧត្តម សាយ ឈុំ, ឯកឧត្តម សម រង្ស៊ី, ឯកឧត្តម កឹម សុខា និងឯកឧត្តម ហ៉ុល ហំម ៕