Wednesday, November 19, 2014

លោក ផៃ ស៊ីផាន ឆ្លើយតប ករណីព្រំដែន កម្ពុជា-វៀតណាម

ភ្នំពេញ ៖ បន្ទាប់ពីលោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សា ឃ្លាំមើលកម្ពុជា បានរៀបចំសន្និសីទសារ ព័ត៌មាន ស្តីពីបញ្ហា ព្រំដែន ហើយស្នើឲ្យសមាជិកសភាទាំង ១២៣រូប ជំរុញឲ្យក្រុម ប្រឹក្សាធម្មនុញ្ញ លុបចោលសន្ធិសញ្ញា បំពេញបន្ថែម ឆ្នាំ២០០៥ នោះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការ គណៈរដ្ឋមន្រ្តី នៅរសៀលថ្ងៃទៅ១៩ ខែវិច្ឆិកា នេះ បានឆ្លើយ តបទៅនឹងការលើកឡើងទាំងនោះ ។
យោងតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់លោក ផៃ ស៊ីផាន បានឲ្យដឹងថា « ខ្លាចបាត់បង់ទឹកដី តែ ប្រឆាំងនឹងការធ្វើរបង (បោះបង្គោលព្រំដែន) ឬចោទថា អ្នកជិតខាងរំកិលចូលទឹកដីកម្ពុជា តែប្រឆាំងនឹងការធ្វើរបង (ការបោះបង្គោល) ការពារព្រំដែន ។
នេះជាពាក្យពេចន៍ របស់សម្តេចតេជោ ដែលបានលើកឡើង នៅក្នុងវិមានរដ្ឋសភា កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០១២»។
លោកមានប្រសាសន៍ នៅក្នុងបណ្តាញទំនាក់ទំន ងសង្គមហ្វេសប៊ុកបន្តថា ការងារព្រំដែន និងខណ្ឌសីមាព្រំដែន គឺជា ការងារអន្តរជាតិ យាងហោចណាស់ពីសំណាក់ទ្វេភាគី នៃប្រទេស ដែលជាប់ពាក់ព័ន្ធ និងបូរណភាពទឹកដីនេះ។ បរិបថអន្តរជាតិនៅពេលនេះ គឺផ្អែកទៅលើ អនុសញ្ញា សន្ធិសញ្ញា កិច្ចព្រមព្រៀងរវាងភាគីពាក់ព័ន្ធ និងប្រទេសភាគី ដែលទទួល បានផលប្រយោជន៏ពីការបោះ ពីការកម្រិតខណ្ឌសីមា ដែលរាប់ចាប់តាំងពីការវាស់វែង ការបោះតម្រុយ ការពិភាក្សា និងការអនុវត្តន៍បច្ចេកទេស និងវិទ្យាសាស្ត្រដែលអាចប្រើប្រាស់បាន។
ប្រភពខាងលើបន្ថែមថា ពេលបញ្ចប់ការងារអ្វីៗរបស់ខ្លួន ត្រូវតែឆ្លងតាមការផ្តល់សច្ចាប័ន របស់សភា នៃភាគីទទួល ផលប្រយោជន៍ទាំងសងខាងគឺទ្វេភាគី។ កម្ពុជាតែងតែទាត់ចោល ក៏ដូចជាតុលាការ យុត្តិធម៌អន្តរជាតិ (ICJ) ពុំទទួល ស្គាល់នូវបន្ទាត់ខណ្ឌសីមាព្រំដែន ដែលឧបកិច្ច ឬធ្វើឡើងដោយម្នាក់ឯង ឬឯកតោភាគីនោះឡើយ។ ហើយក៏មិនមែន ក្រុមអង្គការក្រៅរដ្ឋាភិបាល ឬសកម្មជននោះដែរ។ ការងារព្រំដែន និងកម្រិតខណ្ឌសីមា ជាការងារបច្ចេកទេស សុទ្ធ សាធ បន្ទាប់ពីកិច្ចឯកភាពនយោបាយជាបឋម និងពីសភា ៕