ភ្នំពេញ ៖ កម្លាំងនគរបាល មកពីនាយកដ្ឋាន ព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ សហការជាមួយ កម្លាំងនគរបាល ព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បានចុះ ទៅឡោមព័ទ្ធ ទីតាំងបញ្ចាំ មួយកន្លែង ដែលមានយីហោ «ម៉ែន រ៉ា» ស្ថិតនៅ ក្នុងបូរីមួយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
មន្រ្តីនគរបាល ព្រហ្មទណ្ឌ ក្រសួង មហាផ្ទៃ បានឲ្យដឹងថា ប្រតិបត្តិការ ចុះទៅឡោមព័ទ្ធ កន្លែងដាក់បញ្ចាំរថយន្ត «ម៉ែន រ៉ា» ខាង លើនេះ បានធ្វើឡើងក្រោយ ពីមានសេចក្តី រាយការណ៍ថា មានករណីមិនប្រក្រតី ជាច្រើន នៅទី នោះ ហើយមានជនល្មើសខ្លះ បានជួលរថយន្តគេ យកទៅបញ្ចាំ ។
យ៉ាងណាក៏ដោយ ប្រតិបត្តិការ ចុះឡោមព័ទ្ធ ទីតាំងបញ្ចាំរថយន្តដ៏ធំ និងល្បីឈ្មោះខាងលើនេះ បានធ្វើឡើង មួយភ្លែត រួចហើយ កម្លាំងសមត្ថកិច្ច ក៏ដកថយទៅវិញ ក្រោយពីម្ចាស់ទីតាំងបញ្ចាំ លោក ឧត្តមសេនីយ៍ ម៉ែន រ៉ា បានអន្តរាគមន៍បើទោះពី លោកស្ថិតនៅតាមខេត្ត ក៏ដោយនោះ។
ពុំមានការបញ្ជាក់ពី មន្រ្តីនគរបាល ដែលចូលរួមប្រតិបត្តិ ខាងលើនេះនៅឡើយទេ ៕

