Friday, November 7, 2014

ចំណាត់​ថ្នាក់​ទូក​សោភ័ណ​ភាព​ឆ្នាំ​២០១៤​មាន​៤​ទូក​

gdg
ភ្នំពេញ ៖ ឆ្នាំនេះ​គណៈកម្មការ​វាយ​តម្លៃ​និង​ផ្តល់​ចំណាត់​ថ្នាក់​សោភ័ណភាព​ទូក​ដែល​ចូល​រួម​ប្រណាំង បាន​បែង​ចែក​ជា​៤​ផែន​ដូច​ចំណាត់​ថ្នាក់​ទូក​​ប្រណាំង​ដែរ។ ក្នុង​នោះ ចំណាត់​ថ្នាក់​លេខ​១​ផែន​ទូក​អុំ​នារី គឺ​ទូក​លេខ​០០១​ឈ្មោះ សារាវ័ន​តេជោ ​បារមី​ដូន​ពេញ។
សំរាប់​លេខ​​១​ផែន​ទូក​អុំ​បុរស បាន​ទៅ​ទូក​លេខ​០៦៣​ឈ្មោះ​នរិន្ទរង្សី ស្រីសពិចិត្ត របស់​ខេត្ត​បាត់ដំបង។ទូក​លេខ​១​ផែន​ចែវ​នារី​បាន​ទៅ​លើ​ទូក​លេខ​២២២ ឈ្មោះ​ព្រះ​ពៃ​ស្រពណ៍​ របស់​ខេត្ត​កំពង់ឆ្នាំង ហើយ​លេខ​១​ផែន​ទូក​ចែវ​បុរស​បាន​ទៅ​លើ​ទូក​លេខ​២៤០​ឈ្មោះ​ព្រះ​ទីនាំង​សារាយ​អណ្តែត​ចង្ហាន់​ហុយ​របស់​ខេត្ត​កំពង់​ឆ្នាំង។
លោក ព្រំ ប៊ុណ្ណលី អគ្គនាយក​រង​កីឡា​ដែល​ជា​អ្នក​ទទួល​បន្ទុក​វាយ​តំលៃ​ទូក​សោភណ័ភាព បាន​បញ្ជាក់​ថា លក្ខខណ្ឌ​ក្នុង​ការ​ផ្តល់​ចំណាត់​ថ្នាក់​មា​ន​៥​ចំណុច គឺទី​១​ការ​តុប​តែង​ទូកទី២ គឺ សំលៀក​​បំពាក់ ទី៣ គឺ​អ្នក​​បញ្ជា​ទូកទី៤ គឺ​សោភណ័​រវាង​ទូក​និង​អ្នក​អុំ និង​ទី៥ គឺ​ការ​សាមគ្គី ៕