Tuesday, November 4, 2014

មនុស្ស​១៥​នាក់​ស្លាប់ ៥៦​នាក់​រងរបួស គ្រោះថ្នាក់​ចរាចរណ៍​១​ខែ​នៅ​កំពង់ឆ្នាំង​

​កំពង់ឆ្នាំងៈ យ៉ាងហោចណាស់​ក៏មាន​មនុស្ស​ចំនួន​១៥​នាក់ បាន​ស្លាប់ និង​៥៦​នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់​ស្រាល និង​បង្ក​ឲ្យ​ខូចខាត​រថយន្ត ម៉ូតូ​គោយន្ត សរុប​ចំនួន​៥៥​គ្រឿង ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​១​ខែ ​គិត​ចាប់ពី​ថ្ងៃទី​១៥ ខែកញ្ញា ដល់​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៤ នៅ​ខេត្ត​កំពង់​ឆ្នាំ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បង្ហាញ​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៤​។​
តាម​របាយការណ៍​រប​ស់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែ​នេះ បាន​កើនឡើង​ចំនួន​១៩​លើក ដោយបាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់ ចំនួន​១៥​នាក់ (​ស្រី​២​នាក់​) កើនឡើង​លើ​ខែ​ចាស់​៨​នាក់ បង្ក​ឲ្យ​រងរបួស​ធ្ងន់​ស្រាល សរុប​ចំនួន​៥៦​នាក់ ក្នុងនោះ​របួសធ្ងន់​២៩​នាក់​(​ស្រី​៨​នាក់​) រងរបួស​ស្រាល​២៧​នាក់​(​ស្រី​៧​នាក់​), ខូចខាត​រថយន្ត​រួម​១៦​គ្រឿង (​ខូច​ធ្ងន់​៤​គ្រឿង​) ខូចខាត​ម៉ូតូ​៣៧​គ្រឿង (​ធ្ងន់​៧​គ្រឿង​)​។​
នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៥ ចំនួន​១៧​លើក​, លើផ្លូវ​លេខ​១៥៣A ចំនួន​២​លើក​, លើផ្លូវ​លេខ​១៥០ ចំនួន​១​លើក​, លើផ្លូវ​ក្រាល​កៅស៊ូ​ក្នុង​ខេត្ត ២​លើក​, លើផ្លូវ​ជាតិ​លេខ​៥៣ ចំនួន​៣​លើក និង​នៅលើ​ផ្លូវ​ក្រាល​គ្រួស​ក្រហម ចំនួន​៩​លើក​។​
ក្នុងនោះ បានកើត​ឡើង​នៅ​ស្រុក​សាមគ្គី​មានជ័យ ចំនួន​៣​ករណី​, ស្រុក​កំពង់ត្រឡាច ១២​ករណី​, ស្រុក​រលាប្អៀរ ៦​ករណី​, ស្រុក​ទឹកផុស ៤​ករណី​, ស្រុក​កំពង់លែង ៣​ករណី និង​ក្រុង​កំពង់ឆ្នាំង​២​ករណី​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​រវាងរ​ថយ​ន្ត និង​រថយន្ត ៣​លើក​, រថយន្ត និង​ម៉ូតូ ១១​លើក​, រថយន្ត និង​ថ្មើ​ជើង​២​លើក​, ម៉ូតូ និង​ម៉ូតូ ៩​លើក​, ម៉ូតូ និង​ថ្មើ​ជើង ៥​លើក​, ម៉ូតូ និង​គោយន្ត​១​លើក​, ម៉ូតូ​គ្រោះថ្នាក់​ចៃដន្យ ២​លើក​, និង​គោយន្ត​ចៃដន្យ​១​លើ​។
​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៣៤​ករណី គឺ​កើតឡើង​ដោយសារ​បើកបរ​ហួស​ល្បឿន​កំណត់ ១២​ករណី​, បើកបរ​មិន​គោរព​សិទ្ធិ​អ​ទ្ឋិ​ភាព ១២​ករណី​, បើកបរ​ប្តូរ​គន្លង​មិន​ប្រយ័ត្ន​៤​ករណី និង​បើក​បរជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ៣​ករណី​, កំហុស​ប្រើប្រាស់​ភ្លើង​ហ្វា​១​ករណី និង​កត្តា​យានយន្ត​(​ដាច់​កង់​)២​ករណី​។​
ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​១​ខែ​កន្លងមកនេះ មានការ​កើនឡើង​គួរ​ឲ្យ​បារម្ភ ដែល​គេ​សង្កេតឃើញថា អ្នក​ដែល​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នកដទៃ​នៅក្នុង​ខេត្តកំពង់ឆ្នាំង តែងតែបាន​នៅក្រៅ​ឃុំ​មិន​ដែលមាន​អ្នកណាម្នាក់ ត្រូវ​ជាប់ពន្ធនាគា​នោះឡើយ​។ នេះ​ក៏​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​អ្នកបើកបរ​មួយចំនួន​នៅតែ​ព្រហើន​មិន​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​តែមាន​លុយ​បង់​បន្តិចបន្តួច គឺអាច​រួចខ្លួន​រហូត​៕ សេដ្ឋការ​
DSC0569124 DSC054652343 DSC056923432 DSC0546223423