Tuesday, November 4, 2014

ការសម្លាប់​បង្ហូរឈាម​នៅ​តំបន់ Kobane

​ដា​ម៉ាសៈ មាន​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម (IS) ប្រមាណ​៥០​នាក់​ស្លាប់ និង​រងរបួស កាលពី​ថ្ងៃអាទិត្យ នៅក្នុង​អំឡុងពេល​នៃ​ការប៉ះទង្គិច​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ Kurdish នៅ​ទីក្រុង Ayn al-Arab ប្រទេស​ស៊ី​រី ដែលមាន​ព្រំដែន​ជាប់​ប្រទេស​ទួរគី​។​

យោងតាម​របាយការណ៍​បាន​ឲ្យ​ដឹងថា ក្រុម IS បន្ត​ការ​ផ្លោង​ដាក់​ទីក្រុង ស្រប​ពេលដែល​ក្រុម​ឧទ្ទាម Kurdish និង​ក្រុម​ដទៃ​ដែល​ជ្រៀតចូល​ជាមួយ​ក្រុម Kurdish រក្សា​ការគ្រប់គ្រង​តំបន់​ភាគ​ខាងកើត​នៃ​ទីក្រុង ហើយ​ក្រុម IS ក៏បាន​ធ្វើការ​បំផ្ទុះ​មួយ​នៅ​តំបន់​ខាងកើត Ayn al-Arab ដោយមាន​ការដាក់​សាក​សព​នៅក្នុង​រថយន្ត​។​
ជាមួយគ្នានេះដែរ ក្រុម​អង្កេត​ការណ៍​សិទ្ធិមនុស្ស​ដែលមាន​មូលដ្ឋាន​ទៅ​ប្រទេស​អង់គ្លេស បាន​ឲ្យ​ដឹងថា មាន​ក្រុម​សកម្មប្រយុទ្ធ និង​ប្រជាជន​ស៊ីវិល​ប្រមាណ​៨០០​នាក់ បាន​បាត់​បង់ជីវិត​នៅក្នុង​អំឡុង​នៃ​ការប្រយុទ្ធ​នៅ​តំបន់ Ayn al-Arab៕​
1031320559